ចាប់ឃាត់ខ្លួន​ជនជាតិជប៉ុន​២នាក់បញ្ជូនទៅតុលាការ​ បន្ទាប់ពី​អារកអ្នករត់តាក់ស៊ីប្លន់យករថយន្ត

ចែករំលែក៖

ខេត្តសៀមរាប​ ៖​ នគរបាល​បានចាប់ឃាត់ខ្លួនឃាតករ០២នាក់​ ដែលជាជនសង្ស័យនិងជា​ជនជាតិជប៉ុនយកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ។

ហេតុការណ៍​នេះបានកើតឡើងនៅស្រុកពួក ខេត្តសៀមរាប​ កាលពី​វេលាម៉ោង៥និង២០នាទី នៅថ្ងៃទី ១៧ខែមីនា ឆ្នាំ២០១៩។

ការ​ចាប់ឃាត់ខ្លួន​ពួកគេទាំងពីរនាក់​ បន្ទាប់ពី​បានធ្វេីសកម្មភាពប្លន់អ្នករត់ឡានតាក់​ ដោយអារក​ សម្លាប់ម្ចាស់តែយកឡានមិនបាន​ ។

នគរបាល​អោយដឹងថា​ ជនសង្ស័យជាចោរប្លន់ជនជាតិជប៉ុនប្លន់អ្នករត់ឡានតាក់សីុអារកសម្លាប់​ ម្ចាស់តែយកឡានមិនបាន ដោយសារតែពួក​ ចោរបើកឡានបុក គោយន្តកន្ត្រៃ ហេីយរេទៅ​ បុកហាងបាយ ហុងហាវទៅមុខលែងរួចក៏ចុះរត់តែត្រូវសម្មត្ថកិច្ចដេញចាប់បាន២នាក់យកមកសួរចម្លេីយ​។

ជនសង្ស័យជាឃាតកទាំងពីរនាក់ដែលត្រូវកម្លាំង​ សមត្ថកិច្ច​ចាប់ឃាត់ខ្លួន​បានមានឈ្មោះ
១- ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិជប៉ុន​ ;២- NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិជប៉ុន​ ។

ចំណែក​ជនរងគ្រោះមានឈ្មោះ ហ៉ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បច្ចុប្បន្នសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ជាឃាតករ ០២នាក់ យកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ៕​ ដោយ​៖​វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print