ខេត្តសៀមរាប ៖ នគរបាលបានចាប់ឃាត់ខ្លួនឃាតករ០២នាក់ ដែលជាជនសង្ស័យនិងជាជនជាតិជប៉ុនយកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ។
ហេតុការណ៍នេះបានកើតឡើងនៅស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង៥និង២០នាទី នៅថ្ងៃទី ១៧ខែមីនា ឆ្នាំ២០១៩។
ការចាប់ឃាត់ខ្លួនពួកគេទាំងពីរនាក់ បន្ទាប់ពីបានធ្វេីសកម្មភាពប្លន់អ្នករត់ឡានតាក់ ដោយអារក សម្លាប់ម្ចាស់តែយកឡានមិនបាន ។
នគរបាលអោយដឹងថា ជនសង្ស័យជាចោរប្លន់ជនជាតិជប៉ុនប្លន់អ្នករត់ឡានតាក់សីុអារកសម្លាប់ ម្ចាស់តែយកឡានមិនបាន ដោយសារតែពួក ចោរបើកឡានបុក គោយន្តកន្ត្រៃ ហេីយរេទៅ បុកហាងបាយ ហុងហាវទៅមុខលែងរួចក៏ចុះរត់តែត្រូវសម្មត្ថកិច្ចដេញចាប់បាន២នាក់យកមកសួរចម្លេីយ។
ជនសង្ស័យជាឃាតកទាំងពីរនាក់ដែលត្រូវកម្លាំង សមត្ថកិច្ចចាប់ឃាត់ខ្លួនបានមានឈ្មោះ
១- ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិជប៉ុន ;២- NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិជប៉ុន ។
ចំណែកជនរងគ្រោះមានឈ្មោះ ហ៉ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បច្ចុប្បន្នសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ជាឃាតករ ០២នាក់ យកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយ៖វណ្ណៈ