ភ្នំពេញ៖ បុរសជាចុងភៅនៅភោជនីដ្ឋានអាល់ហ្វាមេគង្គ គាំងបេះដូងស្លាប់នៅក្នុងបន្ទប់ជួល ហើយត្រូវបានមិត្តភ័ក្ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត៤រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបន្ទប់ផ្ទះជួលសា្នក់នៅរបស់ខ្លួន លេខ១៤ ដីឡូតិ៍លេខ២៥១ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលមូលដ្ឋានដែលចុះទៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលដេកស្លាប់ខាងលើមានឈ្មោះកៅសាអែមភេទប្រុស អាយុ៣១ឆ្នាំ មុខរបរចុងភៅនៅភោជនីដ្ឋាន អាល់ហ្វាមេគង្គ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិវាលឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម មានបងប្អូនចំនួន២នាក់ ស្រី១នាក់ ប្រុសម្នាក់សពជាកូនច្បង ។
ប្រភពពីពិមិត្តភ័ក្ត្រជនរងគ្រោះបានឲ្យដឹងថា គាត់បានមកជួលបន្ទប់ស្នាក់នៅជាមួយជនរងគ្រោះទើបតែបានបានជាង១ខែប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុគាត់ចេញទៅរៀននៅសាកលវ័យទ្យាល័យន័រតុន ហើយត្រឡប់មកពីសាលារៀនវិញមកផ្ទះ បានគោះទ្វារ តែលឺសំលេងមិត្តភ័ក្ត្រ(សព) មកបើកទ្វារឲ្យទេ ដោយសារមិនឃើញមិត្តភ័ក្ត្រចេញមកបើកទ្វារឲ្យគាត់បានទៅហៅម្ចាស់ផ្ចះជួលមកជួយបើកទ្វារអោយ ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះដេកនៅលើគ្រែស្លាប់ស្លាប់បាត់ទៅហើយ ភ្លាមនោះម្ចាស់ផ្ទះជួលក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ឲ្យចុះមកពិនិត្យតែម្តង ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងដែរថា មុនពេលមានការភ្ញាក់ផ្អើលថាជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ជួលនេះ គឺគេបានឃើញ ជនរងគ្រោះបើករថយន្តមួយគ្រឿងត្រឡប់មកពីធ្វើការវិញមកសម្រាកនៅក្នុងបន្ទប់ជួលនេះ ហើយក៏មិនដឹងថា ជនរងគ្រោះស្លាប់តាំងពីពេលណានោះទេ។ រហូតដល់ពេលមិត្តភ័ក្ត្រដែលស្នាក់នៅជាមួយគា្ន ត្រឡប់ពីរៀនវិញមកដល់បន្ទប់គោះទ្វារហៅមិនព្រមបើក ពេលគាស់ទ្វារបើកទៅជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញធ្វើកោលស្យវិច្ឆ័យរួច បានប្រាប់ថា ជនរងគ្រោះគឺស្លាប់ដោយសារមានមានជំម្ងឺលើសឈាម ទើបបណ្តាលឲ្យគាំងដូងស្លាប់តែម្តង សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ដោយ៖ ជ្រោយពេជ្រ