​ភេរវកម្ម​នៅ​សាន់​បែរ​ណា​ឌី​នូៈ​ ប៉ូលិស​ស្រាវជ្រាវ​រហូត​ដល់​ក្រោម​ទឹក​ប្រឡាយ​

ចែករំលែក៖

​ប្រឡាយ​មួយ​ខ្សែ​ស្ថិត​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​បាន​និង​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ដោយ​ក្រុម​ប៉ូលិស​ ដែល​ស្រាវជ្រាវ​ទៅ​លើ​ការ​បាញ់ប្រហារ​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​ទីក្រុង​សាន់​បែរ​ណា​ឌី​នូ​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រហូត​ដល់​១៤​នាក់​មក​នោះ​ ។​

_87152067_hi030525813

​ក្រុម​អ្នក​មុជទឹក​មក​ពី​ក្រុម​ FBI​ បាន​ចាប់ផ្តើម​មុជទឹក​ស្រាវជ្រាវ​នៅ​ក្នុង​ដង​ទន្លេ​មួយ​ឈ្មោះ​ Seccombe​ Lake​ Park​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីតាំង​ដែល​មានការ​វាយប្រហារ​ ។​

​អ្នកនាំពាក្យ​របស់​ក្រុម​ FBI​ អា​មេ​រិ​កបាន​ថ្លែង​ថា​ ជនសង្ស័យ​២​នាក់​នោះ​ ត្រូវ​គេ​ជឿជាក់​ថា​បាន​មក​កាន់​សួនឧទ្យាន​ នៅ​ក្នុង​ថ្ងៃ​ដែល​មានការ​បាញ់ប្រហារ​កើតឡើង​ ។​ ការ​វាយប្រហារ​នេះ​បាន​និង​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ ដោយ​មូលហេតុ​ថា​ជា​សកម្មភាព​ភេរវកម្ម​ ហើយ​ជា​ការ​វាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​អា​មេ​រិ​ក​ បន្ទាប់​ពី​ព្រឹត្តិការ​ថ្ងៃ​ទី​៩​ ខែកញ្ញា​ ។​

​ជន​វាយប្រហារ​ឈ្មោះ​ Tashfeen​ Malik​ និង​ប្តី​ឈ្មោះ​ Syed​ Farook​ បាន​បើក​ការ​បាញ់ប្រហារ​នៅ​ក្នុង​ធ្វើការ​របស់​ឈ្មោះ​ Syed​ Farook​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៤​នាក់​ និង​២២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ ស្រាល​ ។​

​ប៉ូលិស​អា​មេ​រិ​កបាន​អះអាង​ថា​ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​នេះ​បាន​ចូលខ្លួន​ស្មោះស្ម័គ្រ​ជាមួយ​ក្រុម​រ៉ា​ឌី​កាល់​កាលពី​អំឡុង​ឆ្នាំ​ថ្មីៗ​នេះ​ ។​ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ភេរវកម្ម​បាន​ប៉ុន្មាន​ម៉ោង​រួច​មក​ ។​

​ក្រុម​ FBI​ បាន​បដិសេធន៍​ប្រាប់​ក្រុម​អ្នកកាសែត​ថា​ ក្រុម​អ្នក​មុជទឹក​បាន​និង​កំពុង​ស្វែងរក​អ្វីមួយ​ឲ្យ​ច្បាស់លាស់​នោះ​ ។​ លោក​ David​ Bowdich​ ជំនួយការ​អគ្គនាយក​ក្រុម​FBI​ ទទួល​បន្ទុក​នៅ​ក្នុង​រដ្ឋ​ឡូ​ស​អេ​ន​ជឺ​ឡេ​ស​ បាន​បញ្ជាក់​ថា​ យើង​បាន​ស្រាវជ្រាវ​ថា​ ជន​វាយប្រហារ​បាន​មក​កាន់​ទី​នេះ​ មុន​ពេល​ការ​វាយប្រហារ​កើតឡើង​ ៕​

_87152920_hi030524410

_87152924_hi030436208

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print