​បុរស​ជា​ចុងភៅ​នៅ​ភោ​ជនី​ដ្ឋា​ន​អាល់​ហ្វា​មេគង្គ​ គាំងបេះដូង​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ជា​ចុងភៅ​នៅ​ភោ​ជនី​ដ្ឋា​ន​អាល់​ហ្វា​មេគង្គ​ គាំងបេះដូង​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ ហើយ​ត្រូវ​បាន​មិត្ត​ភ័​ក្ប្រ​ទះ​ឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​ជិត​៤​រសៀល​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​សា្ន​ក់​នៅ​របស់​ខ្លួន​ លេខ​១៤​ ដី​ឡូ​តិ៍​លេខ​២៥១​ ផ្លូវ​កែវ​ចិន្តា​ ភូមិ​៣​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ ។​

2015_12_11_09_54_49_1

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដែល​ចុះ​ទៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ដេក​ស្លាប់​ខាងលើ​មានឈ្មោះ​កៅ​សា​អែម​ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ចុងភៅ​នៅ​ភោ​ជនី​ដ្ឋា​ន​ អាល់​ហ្វា​មេគង្គ​ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​ មានស្រុក​កំណើត​នៅ​ភូមិ​វាល​ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ មាន​បងប្អូន​ចំនួន​២​នាក់​ ស្រី​១​នាក់​ ប្រុស​ម្នាក់​សព​ជា​កូនច្បង​ ។​

​ប្រភព​ពី​ពិ​មិត្ត​ភ័ក្ត្រ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ គាត់​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ​ទើបតែ​បាន​បាន​ជាង​១​ខែ​ប៉ុណ្ណោះ​ ហើយ​នៅ​មុន​ពេល​កើតហេតុ​គាត់​ចេញ​ទៅ​រៀន​នៅ​សាកល​វ័យ​ទ្យា​ល័យ​ន័​រ​តុ​ន​ ហើយ​ត្រឡប់​មក​ពី​សាលារៀន​វិញ​មក​ផ្ទះ​ បាន​គោះ​ទ្វារ​ តែ​លឺ​សំលេង​មិត្ត​ភ័ក្ត្រ​(​សព​)​ មក​បើកទ្វារ​ឲ្យ​ទេ​ ដោយសារ​មិនឃើញ​មិត្ត​ភ័ក្ត្រ​ចេញ​មក​បើកទ្វារ​ឲ្យ​គាត់​បាន​ទៅ​ហៅ​ម្ចាស់​ផ្ចះ​ជួល​មក​ជួយ​បើកទ្វារ​អោយ​ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​ដេក​នៅ​លើ​គ្រែ​ស្លាប់​ស្លាប់​បាត់​ទៅ​ហើយ​ ភ្លាម​នោះ​ម្ចាស់ផ្ទះ​ជួល​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ឲ្យ​ចុះ​មក​ពិនិត្យ​តែ​ម្តង​ ។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ដែរ​ថា​ មុន​ពេល​មានការ​ភ្ញាក់ផ្អើល​ថា​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​នេះ​ គឺ​គេ​បានឃើញ​ ជន​រង​គ្រោះ​បើករថយន្ត​មួយ​គ្រឿង​ត្រឡប់​មក​ពី​ធ្វើការ​វិញ​មក​សម្រាក​នៅ​ក្នុង​បន្ទប់​ជួល​នេះ​ ហើយ​ក៏​មិនដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ​។​ រហូត​ដល់​ពេល​មិត្ត​ភ័ក្ត្រ​ដែល​ស្នាក់​នៅ​ជាមួយ​គា្ន​ ត្រឡប់​ពី​រៀន​វិញ​មក​ដល់​បន្ទប់​គោះ​ទ្វារ​ហៅ​មិន​ព្រម​បើក​ ពេល​គាស់​ទ្វារ​បើក​ទៅ​ជន​រង​គ្រោះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោ​ល​ស្យ​វិ​ច្ឆ័​យ​រួច​ បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​គឺ​ស្លាប់​ដោយសារ​មាន​មាន​ជំ​ម្ងឺ​លើសឈាម​ ទើប​បណ្តាល​ឲ្យ​គាំង​ដូង​ស្លាប់​តែ​ម្តង​ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕​

image1

2015_12_11_09_54_49

2015_12_11_09_54_49_3

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print