ខឹងប្ដីមានស្រី​ ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួននៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀងះ មានការភ្ញាក់ផ្អើលដល់ក្រុមគរួសារនិងអ្នកភូមិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះភ្លាមៗដឹកមកកាន់មណ្ឌលសុខភាពប្រសូត្រអាការះធ្ងន់បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តរួចបន្តទៅប្រទេសវៀតណាមអកុសលថ្នាំជ្រាបដល់សសៃឈាមក៏ដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លូវគួរអោយអាសូរ បន្ទាប់ពីស្ត្រីម្នាក់ប្រកាច់បែកពពុះមាត់ខណះផឹកថ្នាំបាញ់ស្មៅសង្ស័យខឹងប្ដីមានស្រី។
ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីនៅថ្ងៃទី១៧ខែមិនាឆ្នាំ ២០១៩ ស្ថិតនៅភូមិភ្នំ ស្រូវ ឃុំរាជមន្ទី ស្រុកកំពង់រោរ៏ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីសង្ស័យគិតខ្លីមានឈ្មោះគង់  ស៊ីធឿន អាយុ៣៤ឆ្នាំមានទីលំនៅ នៅភូមិភ្នំ ស្រូវ ឃុំរាជមន្ទី ស្រុកកំពង់រោទ៏ផ្ទះកើតហេតុ។
តាមអ្នកភូមិបានអោយដឹងថាក្រុមគ្រួសារខាងលើកាលពីមុនមានភាពផ្អែមល្ហែមស្រឡាញ់គ្នាចាក់ទឹកមិនលេចដោយម្នាក់ៗសសើរថាពិតជាមានសុភមង្គល។
ប្រភពបន្តថាក្រោយរយះពេលចុងក្រោយមកស្រាប់តែមានភាពរកាំរកូសខះស្ត្រីជាប្រពន្ធចេះតែមានជម្លោះពាក្យសម្ដីសង្ស័យប្រចណ្ឌ័ប្ដីមានស្រីដោយមានអាការះខុសប្លែកពីធម្មតាប៉ុន្តែត្រូវបុរសជាប្ដីបានឆ្លើយបដិសេធថាមិនមានដូចការពិតទេ។
មុនកើតហេតុនៅវេលាម៉ោង១១និង៣០នាទីព្រឹកស្រាប់តែលឹសូរសម្លេងស្ត្រីជាប្រពន្ធក្អូតចង្អោរប្រកាច់បែកពពុះមាត់ក៏ផ្អើលដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិនាំគ្នាជួយសង្គ្រោះដឹកមកកាន់មណ្ឌលសុខភាពប្រសូត្រប៉ុន្តែដោយអាការះធ្ងន់ធ្ងរក៏បញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងខណះអាការះដដែលក៏សម្រេចបញ្ជូនបន្តទៅប្រទេសវៀតណាមអកុសលថ្នាំជ្រាបដល់សសៃឈាមក៏បានដាច់ខ្យល់ត្រឹមពាក់កណ្ដាលផ្លូវតែម្ដង។
បច្ចុបបន្ន សពត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វេីកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសាយកទៅធ្វេីបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលអាឡោះអាឡ័យបំផុត ៕ ដោយ ៖ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print