រោងចក្រអត់ធ្វើការ ចោរចូលផ្តាច់ប្រព័ន្ធកាមេរ៉ា លួចគាស់ទូដែកយកលុយអស់ជាង២០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ រោងចក្រផលិតចំណីសត្វ ភី ដាប់បែលយូ អ (P W R) ដែលមានទីតាំងស្ថិតនៅតាមមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ខណៈដែលរោងចក្រសម្រាក ការងារថ្ងៃចុងសប្តាហ៍ បែជាចោកចោរ ចូលទៅលួចផ្តាច់ប្រព័ន្ធកាមេរ៉ាសុវត្តិភាព ចូលទៅគាស់ទូដែលលួចលុយអស់ជាង​២០០០ដុល្លា បង្កឲ្យភ្ញាក់ផ្អើល គ្រាដែលកម្មករ ក្រុមហ៊ុនចូលធ្វើការថ្ងៃច័ន្ទវិញ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩នេះ ។
តាមបុគ្គលិកក្រុមហ៊ុន បានឲ្យដឹងថា រោងចក្រផលិតចំណីសត្វខាងលើ ឈប់សម្រាកចុងសប្តាហ៍ នៅវេលាម៉ោង​៥​ល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ពុំមានកម្មករ ឬបុគ្គលិកណាធ្វើការឡើយ បិទទ្វារចាក់សោចោល មានតែសន្តិ​សុខយាម ប្រចាំ២៤ម៉ោងលើ២៤ម៉ោង ស្រាប់តែនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមិនា នេះក្រុមហ៊ុនតម្រូវចូលបម្រើការងារវិញ នាំគ្នា ចូលមក ស្រាប់តែ បន្ទប់រដ្ឋបាលជាន់ទី១ មានសភាពខុសប្រក្រតី ទូដែកត្រូវបានជនសង្ស័យ គាស់បំបែក យកលុយក្នុងនោះជាង២ពាន់ដុល្លា ហើយជនសង្ស័យបំផ្លាញភស្តុតាង ដោយលួចផ្តាច់ យកក្បាល DVR ទន្ន័យរបស់កាមេរ៉ាសុវត្តិភាពទៅបាត់ ។
ក្រោយពីភ្ញាក់ផ្អើល ចោរកម្ម លួចលុយក្នុងរោងចក្រផលិតចំណីសត្វរួចមក សមត្ថកិច្ចទាំងមូលដ្ឋាន សមត្ថកិច្ចជំនាញខណ្ឌ កោសល្យវិច័យក្រុង ចុះទៅពិនិត្យ សាកសួរ និងស្រាវជ្រាវ ជុំវិញបទល្មើសខាងលើ ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print