មន្ត្រីរដ្ឋាភិបាលអាមេរិក បានព្យាយាមបញ្ជុះបញ្ជូលបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ឈប់ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Huawei ក្នុងនោះមាន សេវាកម្ម 5G ជាដើម ។ នៅពេលនេះអាចនិយាយបានថាអាមេរិកកំពុងតែបរាជ័យនៅការអូសទាញប្រទេសសម្ព័ន្ធ។
ប៉ុន្តែអាមេរិក មិនទទួលស្គល់នៅការបរាជ័យទាំងនោះឡើយ។ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប និងអាស៊ីត្រៀមចូលរួមជាមួយអាមេរិក ប៉ុន្តែអាមេរិក មិនអាចបង្ហាញពីភស្តុតាងណាមួយដែលអាច ទាក់ទាញ សម្ព័ន្ធមិត្តនោះឡើយ ។ សម្ព័ន្ធមិត្តសំខាន់របស់អាមេរិក ដូច អាល្លឺម៉ង អង់គ្លេស ឥណ្ឌា និងបណ្តាប្រទេសអារ៉ាប បានបង្ហាញពីគោលជំហររបស់ខ្លួន ដោយមិនគាំទ្រអាមេរិក ហើយបោះបង់ក្រុមហ៊ុន Huawei របស់ចិនឡើយ។
ការខិតខំឃោសនារបស់ប្រធានាធិបតីដូណាលត្រាំ និងអូសទាញប្រទេសជាសម្ព័ន្ធមិត្តឲ្យឈប់ប្រើប្រាស់ បណ្តាញ5 G របស់ចិន ត្រូវបរាជ័យ។ រដ្ឋាភិបាលប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមាន សម្ពន្ធមិត្តអាមេរិកបានច្រានចោល ការអូសទាញរបស់អាមេរិក ដោយនៅតែបន្តប្រើប្រាស់ សេវាកម្មរបស់ក្រុមហ៊ុន Huawei ដដែល។
សារព័ត៌មាន New York Times បានផ្សាយថា ជាច្រើនខែកន្លងមកអាមេរិកបានខិតខំ ដាក់គំនាប់ទៅលើ ក្រុមហ៊ុន បច្ចេកវិទ្យាចិន Huawei ដោយ បានស្នើរដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្តបោះបង់ Huawei ក្នុងនោះមានសេវា 5G ។
សេវាកម្ម 5G ទទួលបានការចាប់អារម្ភយ៉ាងខ្លាំងពីបណ្តាប្រទេសអ្នកមាននៅលើពិភពលោក ទាំងប្រទេសនៅក្នុងតំបន់អឺរ៉ុប ។ កន្លងមក អង់គ្លេស អាល្លឺម៉ងបារាំងក៏បានពិចារណា បន្តជ្រើរើសក្រុមហ៊ុនចិន សម្រាប់បង្កើតបណ្តាញ5Gដដែល។
ការចោទប្រកាន់របស់អាមេរិកទៅលើក្រុមហ៊ុន Huawei ដោយមិនមានភស្តុតាងបញ្ចាក់ណាមួយនោះឡើយ ។មួយវិញទៀតប្រទេសជាច្រើនក៏បានធ្វើការស្រាវជ្រាវត្រួតពិនិត្យ ក៏មិនឃើញមានសកម្មភាពចារកិច្ចណាមួយនៅ Huawei នោះដែរ ។ ទាំងនោះហើយទើបប្រទេសជាច្រើន នៅតែមានទំនុកចិត្តទៅលើក្រុមហ៊ុនHuawei ដដែល។
ក្រុមអ្នកឯកទេសធ្លាប់បានលើកឡើងថា គោលដៅរបស់អាមេរិក ទៅលើ ក្រុមហ៊ុន Huawei តាមពិត ទីក្រុងវ៉ាស៊ីនតោនចង់ទប់ស្កាត់ការរីកចំរើនរបស់ក្រុមហ៊ុនចិនមួយនេះនៅលើឆាក់អន្តរជាតិ ដោយចិនបាននាំមុខអាមេរិកលើបច្ចេកវិទ្យា។ អ្នកឯកទេសវិភាគ បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ចិន គឺHuawei បាននាំមុខ ទៅលើ បច្ចេកវិទ្យា របស់អាមេរិក ។ ទាំងនោះហើយ បានជាអាមេរិកខិតខំដើម្បីទប់ស្កាត់ ការរីកចំរើនរបស់ក្រុមហ៊ុនចិន។
អ្នកឯកទេសវិភាគ Guo Ping បានលើកឡើងថា កន្លងមកថ្មីៗ ប្រធានាធិបតីអាមេរិក បានស្នើដល់បណ្តាក្រុមហ៊ុន បច្ចេកវិទ្យា អាមេរិកផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេវា 5G ។ លោកត្រាំ បានសរសេរនៅលើបណ្តាញ Twitter របស់លោកថា «ខ្ញុំចង់បានបច្ចេកវិទ្យា5G ឬ6Gកាន់តែឆាប់កាន់តែល្អ ។ បណ្តាញខាងលើ មានល្បឿនលឿន ជាង បណ្តាញសេវានាពេលបច្ចុប្បន្នរបស់អាមេរិក »។ ការលើកឡើងខាងលើរបស់លោកត្រាំ បានបង្ហាញយ៉ាងច្បាស់ថា អាមេរិក កំពុងតែដើរក្រោយចិនមួយជំហាន ក្នុងបច្ចេកវិទ្យា សេវា 5G ។
នៅពេលនេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបង្កើតនូវស្មាតហ្វូង ប្រភេទ Mate X 5G អាចបត់បាន មានតម្លៃជាង ២៥០០ដុល្លារអាមេរិក ។ កាលពីថ្ងៃអាទិត្យ ទី២៤ កុម្ភៈ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបង្ហាញស្មាតហ្វូន អេក្រង់ អាចបត់បានថ្មីមួយ ដែលនឹងដំណើរការលើបណ្តាញ 5G និងមានតម្លៃថ្លៃជាងទូរស័ព្ទ iPhone ចុងក្រោយបង្អស់ទ្វេដង ដោយលក់រាយក្នុងតម្លៃប្រហែល ២.០០០ ផោន (ជាង២.៦០០ដុល្លារ)។
ក្រុមហ៊ុន Huawei បានបង្ហាញទូរស័ព្ទ Mate X នៅមួយថ្ងៃមុនពិព័រណ៍ឧស្សាហកម្មរយៈពេលបួនថ្ងៃនៅប្រទេសអេស្ប៉ាញដើម្បីបង្ហាញឧបករណ៍ថ្មីៗហើយនាយកប្រតិបត្តិលោករីឆាត យូបាននិយាយថា ទូរស័ព្ទនេះនឹងបំពេញតម្រូវការរបស់អតិថិជនសម្រាប់អេក្រង់ធំជាងមុននិងថាមពលថ្មកាន់បានយូរ នៅពេលវាចេញលក់នៅរដូវក្តៅ។
ប៉ុន្តែអ្វីដែលគេមិនច្បាស់លាស់នោះគឺថាតើវានឹងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់ភាពឯកជនដែរឬអត់ ខណៈដែលក្រុមហ៊ុន Huawei កំពុងស្ថិតក្រោមការសង្ស័យយ៉ាងខ្លាំងពីសំណាក់ពួកប្រធានស៊ើបការណ៍សម្ងាត់របស់បណ្តាប្រទេសលោកខាងលិច ដែលព្រួយបារម្ភថាក្រុមហ៊ុននេះធ្វើចារកម្មឱ្យរដ្ឋាភិបាលចិនតាមរយៈឧបករណ៍នានារបស់ខ្លួន។
ដោយបង្ហាញទូរស័ព្ទថ្មីសន្លាងរបស់ក្រុមហ៊ុន លោកយូរបានសួរថា “តើយើងអាចនាំយកការច្នៃប្រឌិតថ្មីកាន់តែធំទៅកាន់ឧស្សាហកម្មទូរស័ព្ទស្មាតហ្វូនយ៉ាងដូចម្តេច?”។
Mate X គឺជាចម្លើយរបស់គាត់។ វាមានអេក្រង់គ្របដណ្តប់នៅខាងក្រៅ ដូច្នេះអ្នកប្រើអាចនៅតែមើលវាបាន នៅពេលវាបិទ ដែលខុសពីគូប្រជែងរបស់ខ្លួន Galaxy Fold ដែលមានអេក្រង់ល្ងិតមើលមិនបាន នៅពេលបត់អេក្រង់។ ពេលលាតវាចេញ អេក្រង់របស់ Mate X មានទំហំ ៨ អ៊ីញ ដែលធ្វើឱ្យវាមានទំហំស្មើថេប្លេតខ្នាតតូច។
លោកយូបាននិយាយថា វិស្វកររបស់ក្រុមហ៊ុន Huawei បានចំណាយពេលបីឆ្នាំដើម្បីធ្វើការងារនៅលើចង្កោមឧបករណ៍នេះ ដែលមិនបន្សល់ទុកនូវគម្លាតណាមួយទេ នៅពេលបិទ។
ទូរស័ព្ទ Mate X នឹងដាក់លក់ក្នុងតម្លៃ ជាង ២.៦០០ ដុល្លារ នៅពេលវាចេញលក់នៅពាក់កណ្ដាលឆ្នាំនេះ។ ទូរស័ព្ទ iPhone ចុងក្រោយបង្អស់មានតម្លៃប្រមាណជាង ១.៦០០ ដុល្លារ និងថ្លៃជាង Galaxy Fold ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះរបស់ Samsung ដែលមានតម្លៃតែ ២.០០០ ដុល្លារ៕