ប្រជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ ស្នើសុំអាជ្ញាធរខេត្ត  ជួយជីកនិងស្តាស្រះទឹកបន្ថែម ដើម្បីផ្គត់ផ្គង់ទឹកប្រើប្រាស់ 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានស្នើសុំអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជួយជីកនិងស្តាស្រះទឹកបន្ថែម ដើម្បីរក្សាផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ខណៈដែលក្នុងរដូវខែប្រាំងឆ្នាំនេះអាកាសធាតុប្រែប្រួលក្តៅហួតហែងទឹកស្រះដែលជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានរងការរីងស្ងួតហើយប្រជាជនដាច់ទឹកប្រើប្រាស់ ។

ការស្នើស្នើសុំពីសំណាក់ប្រជាពលរដ្ឋកជីកស្រះនិងស្តាស្រះទឹកខណៈដែលកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទនគរបាលយោធានិងកងកម្លាំងអាវុធហត្ថប្រើប្រាស់រថយន្តទឹករបស់កស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៨គ្រឿងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចុះទៅចែកទឹកជូនប្រជាពលរដ្ឋដាច់ទឹកប្រើប្រាស់នៅភូមិតាអ៊ុន ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ត្រូវថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

ប្រជាពលរដ្ឋរស់នៅភូមិអាអ៊ុនប្រាប់ថា ប្រជាជននៅក្នុងឃុំទានកាំភាគច្រើនប្រើប្រាស់ទឹកស្រះបំរើជីវភាពប្រចាំថ្ងៃ ដោយស្រះទឹកតិចតួចមិនទាន់ឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាជននៅឡើយនោះទេ។

្រជាពលរដ្ឋប្រាប់ទៀតថា នៅរដូវប្រាំងឆ្នាំនេះ អាកាសធាតុក្តៅខ្លាំង ទឹកស្រះសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរងការរីងស្ងួត។ការដាច់ទឹកមានរយៈពេល១ខែមកហើយ។ប្រជាជនបាននាំគ្នាទៅដឹកទឹកតាមគោយន្ត នៅចំណុចទឹកស្រះ ទឹកស្ទឹង នៅតាមភូមិជិតខាង យកមកប្រើប្រាស់ប្រចាំថ្ងៃ។

សូមរំលឹកថា ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថ្មីៗនេះផងដែរ ស្រុកក្រុងចំនួន៥បានជួបនៅគ្រោះធម្មជាតិខ្យល់កន្រ្តាក់បង្កឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនិង សាលារៀន សរុប៣២ខ្នង ។ខ្យល់កន្រ្តាក់នោះក៏លាយឡំនិងភ្លៀងធ្លាក់មួយមេយ៉ាងធំ សម្រាប់ផ្តល់ទឹកជូនប្រជាពលរដ្ឋដែលនៅតាមតំបន់មួយចំនួនកំពុងប្រឈមដាច់ទឹកប្រើប្រាស់នោះ៕សំ វិច្ឆិកា

...

image1.pngimage2.jpeg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print