កម្មករលើកដែកម្នាក់រងរបួសធ្ងន់ខណៈរៀបស្ទុចដែកចូលឃ្លាំងយីហោ​ សេង​ សុជាតិ​ ហើយខុសបច្ចេកទេសដែកធ្លាក់សង្កត់

ចែករំលែក៖

      ភ្នំពេញៈ​ យុវជនម្នាក់ដែលជាកម្មករលីសែងដែក​ បានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ខណៈកំពុងរៀបស្ទុចដែកចូលឃ្លាំងតែត្រូវដាច់ខ្សែដែកធ្លាក់សង្កត់​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងអ្នកដំណើរកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី​ ១៨​ ខែ​ មីនា​ ឆ្នាំ​ ២០១៩​ ស្ថិតតាមបណ្តោយផ្លូវចំការដូង​ មុខឃ្លាំងដែកយីហោ​ សេង​ សុជាតិ​ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
     តាមការអោយដឹងពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់បានអោយដឹងថាដំបូងឡើយគេសង្កេតរថយន្តកូរ៉េធន់ធំមានដងស្ទុចមួយគ្រឿងដឹកដែកពេញរថយន្តបើកតាមបណ្តោយផ្លូវចំការដូងមកឈប់នៅមុខឃ្លាំងលក់គ្រឿងសំណង់យីហោ​ សេង​ សុជាតិ​ បំណងទម្លាក់ដែកចូលទៅឃ្លាំង​ ពេលនោះកម្មករ៤ទៅ៥នាក់បានស្រាយខ្សែចេញដើម្បីស្ទុចយកដែក​ ប៉ុន្តែទំនងខុសបច្ចេកទេសស្រាប់តែដែកមួយបាច់ធំបានរមិលធ្លាក់សង្កត់ទៅយុវជនម្នាក់ដែលនៅពីចំហៀងរថយន្តបណ្តាលអោយបែកក្បាលសន្លប់ឈឹង​ ត្រូវបានក្រុមកម្មករនាំគ្នាជួយលើកនឹងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​  ។
     ជុំវិញករណីនេះក្រោយកើតហេតុម្ចាស់ឃ្លាំងបានព្យាយាមលាក់បាំងព័ត៌មានមិនសហការជាមួយនឹងសមត្ថកិច្ចឡើយ​ ដោយបង្ខំអោយតៃកុងរថយន្តបើករថយន្តដឹកដែកចេញពីមុខឃ្លាំងខ្លួន​ ព្រោះខ្លាចជាប់ពាក់ព័ន្ធនឹងករណីធ្លាក់ដែកបណ្តាលអោយមនុស្សរងរបួស​ ។ ប៉ុន្តែទោះបីជាយ៉ាងណាសមត្ថកិច្ចបានតាមចាប់ឃាត់តៃកុងនឹងរថយន្តដឹកដែកទុក​ ដើម្បីរង់ចាំដោះស្រាយជាមួយនឹងយុវជនដែលរងរបួស​ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print