វិភាគ ៖ ការលូកដៃរបស់អាមេរិកនឹងធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដើរតាមកន្លងមស៊ីរី

ចែករំលែក៖

ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែធ្លាក់ក្នុងដាន់ចាស់របស់​ប្រទេសស៊ីរី ដោយវិបត្តិ​មិនអាចដោះស្រាយបានភ្លាមៗនោះឡើយ​។ នៅពេលនេះរដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ឌូរ៉ូ បានរុះរើគណៈរដ្ឋម​ន្ត្រីដើម្បី រៀបចំរដ្ឋាភិបាលជាថ្មីឡើងវិញ ក្នុងគោលបំណង ការពារ​ វេណេហ្ស៊ុយអេឡា ។

ប៉ុន្តែ​នៅពេលនេះមន្ត្រីជាច្រើន ក៏ដូចជាកម្លាំងទាហាន ជាដើរចេញពីប្រធានាធិបតីម៉ាឌូរ៉ូជាបន្តបន្ទាប់ ។ មានប្រភពព័តឥមានបានផ្សាយថា​ ទាហានវេណេហ្ស៊ុយអេឡា ប្រមាណ​១ពាន់នាក់ បានរត់ចោលជួរ ដោយភៀសខ្លួនចេញទៅកាន់ ប្រទេសកូឡុំប៊ី​។

សារព័ត៌មាន AP បានផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ថា ក្រសួងការបរទេសកូឡុំប៊ី បានចេញផ្សាយរបាយការណ៍ចុងក្រោយបញ្ជាក់ថា តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មកទល់​នឹងបច្ចុប្បន្ននេះ កម្លាំងទាហាន ប៉ូលិស រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ប្រហែល១០០០ពាន់នាក់ បានបោះបង់អាវុធ ឯកសណ្ឋាន រួចនាំប្រព័ន្ធកូន រត់ឆ្លងដែន មកកាន់ប្រទេសកូឡុំប៊ី ។

ប្រភពបានបញ្ជាក់ថា នៅពេលនេះ ក្រុមអ្នករត់ចោលជួរទាំងនោះ អមដោយក្រុមគ្រួសារផងដែរ កំពុងត្រូវបានគាំពារសុខភាព របបអាហារ និងជំនួយផ្លូវច្បាប់ផងដែរ នៅក្នុងប្រទេសកូឡុំប៊ី ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មេបក្សប្រឆាំងក្នុងប្រទេសវេណេហ្ស៊ុយអេឡា Juan Guaido បានប្រកាសតាំងខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន ច្រានចោលលទ្ធផលបោះឆ្នោតរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro ដោយសំអាងថា ការបោះឆ្នោតកាលពីឆ្នាំ២០១៨នោះពោរពេញដោយភាពមិនប្រក្រតី កេងបន្លំ និងខុសច្បាប់ ។

សហរដ្ឋអាមេរិកបានប្រកាសគាំទ្រ លោក Guaido រួមជាមួយប្រទេសដទៃផ្សេងទៀតចំនួនជិត៥០ប្រទេស និងបានប្រកាសផ្តល់ជំនួយ មនុស្សធម៌ ដល់ពលរដ្ឋវេណេហ្ស៊ុយអេឡា តាមការអំពាវនាវរបស់មេបក្សប្រឆាំងរូបនេះ។

ស្ថានការណ៍នយោបាយនៅក្នុងប្រទេសសម្បូរធនធានប្រេងតំបន់អាមេរិក-ឡាតីនមួយនេះ កំពុងតែផុយស្រួយបំផុត អូសបន្លាយពេលយូរថ្ងៃ យូរខែមកហើយ មិនទាន់រកច្រកដោះស្រាយណាមួយឃើញនៅឡើយ រវាងរដ្ឋាភិបាល និងក្រុមប្រឆាំង វេណេហ្ស៊ុយអេឡានោះ ។ លោក Maduro ចាត់ទុកសកម្មភាពរបស់លោក Guaido ដែលមានអាមេរិកនៅពីក្រោយខ្នងនេះ ជាការប៉ុនប៉ងរដ្ឋប្រហាររដ្ឋាភិបាលស្របច្បាប់របស់លោកយ៉ាងច្បាស់ក្រឡែត ហើយប្តេជ្ញាការពារឆន្ទៈពលរដ្ឋរហូតដល់ដង្ហើមចុងក្រោយ ។

 

លោក Guaido វិញបានទាមទារឲ្យលោក Maduroចុះចេញពីតំណែង រំលាយរដ្ឋាភិបាលមិនស្របច្បាប់នោះចោល ហើយរៀបចំការបោះឆ្នោតជាថ្មីឡើងវិញ ប្រកបដោយសេរី និងយុត្តិធម៌ គ្មានការគំរាមកំហែង ។ មេបក្សប្រឆាំងរូបនេះ បានអំពាវនាវកងកម្លាំងទាហានគាំទ្រសកម្មភាពរបស់ខ្លួនផងដែរ ។

ការប៉ះទង្គិចបានកើតឡើងជាបន្តបន្ទាប់រវាងក្រុមប្រឆាំង នឹងក្រុមគាំទ្ររដ្ឋាភិបាលបណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សជាបន្តបន្ទាប់ ព្រមទាំងខូចខាតទ្រព្យ សម្បត្តិសាធារណៈ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសជាតិធ្លាក់ដុនដាប ប្រជាជនរស់នៅក្រោមការភ័យខ្លាច ។

នៅពេលនេះដែរ ក្រុមប្រឆាំងរដ្ឋាភីបាលវេណេហ្ស៊ុយអេឡា ដឹកនាំដោយ លោក​ Juan Guaido ដែលបានតាំងខ្លួនជាប្រធានាធិបតី វេណេហ្ស៊ុយអេឡានោះ បានគ្រប់គ្រង អាគារ ស្ថានទូត រដ្ឋាភិបាននៅអាមេរិក ។

អាគាដែល ក្រុមបក្ស​ប្រឆាំង​វេណេស៊ុយអេឡា បានចូលគ្រប់គ្រងអគារការទូត​ចំនួន ០៣ របស់​វេណេស៊ុយអេឡា​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក ហើយមាន​គោលដៅនឹងបន្តព្យាយាម​ធ្វើបែបនេះ​ទៀត​នាពេល​អនាគត ដោយរួមទាំង​ស្ថានទូត​​វេណេស៊ុយ​អេឡា​ផ្ទាល់។

នាថ្ងៃចន្ទ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) លោក Vecchio បានប្រាប់​ក្រុមអ្នកសារព័ត៌មាន​នានាយ៉ាងដូច្នេះថា «ថ្ងៃនេះ​យើងបាន​កាន់​កាប់​​អគារការទូត​វេណេស៊ុយអេឡា​ចំនួន ០៣កន្លែង ក្នុងនោះ០២កន្លែងស្ថិតនៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ផ្ទាល់ និងមួយទៀត​​គឺជា​​កន្លែងផ្តល់​សេវាកុងស៊ុល»។ លោក Vecchio បានបញ្ជាក់ថា អគារទាំង ៣ គឺជារបស់រដ្ឋាភិបាល​វេណេស៊ុយអេឡា។ រដ្ឋាភិបាល​​ទីក្រុង​​ការ៉ាកាស់ក៏​បានទទួលស្គាល់​ផងដែរថា ​បណ្តាការិយាល័យ​តំណាង​ផ្នែកការទូតទាំងនេះនៅលើទឹកដីអាមេរិក ត្រូវបាន​​ក្រុម​បក្ស​ប្រឆាំងដណ្តើម​កាន់កាប់ដោយ​ខុសច្បាប់។

បើតាមបេសកជន​រូបនេះ អគារមួយក្នុងចំណោម​អគារទាំង ០២ នៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន គឺអគារកិច្ចការ​យោធា ដែលជារបស់​ក្រសួង​ការពារជាតិ​វេណេស៊ុយអេឡា ដោយ​អ្នកគ្រប់គ្រង​​នៃអគារនេះ គឺលោក ចូស ល្វីស ស៊ីលវ៉ា (Jose Luis Silva Silva) ជាតំណាង​យោធារបស់​​វេណេស៊ុយអេឡាប្រចាំ​នៅវ៉ាស៊ីនតោន ដែលបាន​ប្រកាស​ទទួលស្គាល់ លោក Guaido ជាមេដឹកនាំ​វេណេស៊ុយអេឡា។ ក៏ប៉ុន្តែ​​លោក Vecchio មិនបានបង្ហើប​ឲ្យដឹងលម្អិតពី​អគារទីពីរ​នៅក្រុងវ៉ាស៊ីនតោន​ឡើយ ខណៈ​អគារទីបី​គឺជាអគ្គកុងស៊ុល​វេណេ​ស៊ុយអេឡា​នៅញូយ៉ក។ បើតាម​លោក Vecchio ក្រុមបក្ស​ប្រឆាំងនឹងបន្តព្យាយាម​ដណ្តើម​កាន់កាប់ ស្ថានទូត​វេណេស៊ុយអេឡា​​​តែម្តង ក្នុងពេល​ប៉ុន្មាន​ថ្ងៃខាង​មុខ។

គួរជម្រាបថា សហរដ្ឋអាមេរិក​រួមជាមួយប្រទេស ៥៤ផ្សេងទៀតដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ បានប្រកាស​ទទួលស្គាល់​លោក Guaido ពេញទំហឹង​ជា​​ប្រធានាធិបតីស្តីទី​នៃប្រទេស​វេណេស៊ុយអេឡា និង​អំពាវនាវឲ្យរដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ រៀបចំការ​បោះឆ្នោត​ឡើងវិញ​ដោយ​មានបក្ស​ប្រឆាំង​លោក ហ្គៃដូ ចូលរួមផងដែរ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print