ភ្នំពេញ៖ ក្រោយពីចាប់ផ្តើមប្រឡូកជាមួយនឹងមុខជំនួញផ្នែកអចលនទ្រព្យកាលពីពេលកន្លងទៅរួមជាមួយដៃគូមួយចំនួនរួចមក ស្រាប់តែពេលនេះតារាចម្រៀងលំដាប់ជួរមុខលោក ខេមរៈ សិរីមន្តបានប្រកាសគម្រោងវិនិយោគផ្ទាល់ខ្លួនដាច់ដោយឡែកតែឯងមួយក្នុងទំហំដីប្រមាណ១០ហិចតា នៅតំបន់សេដ្ឋកិច្ចពិសេសមួយនៅតំបន់ប៉ោយប៉ែត។ គម្រោងនេះត្រូវបានគេដឹងថា នឹងអាចឲ្យតារាចម្រៀងរូបនេះមានទុនក្នុងដៃបន្ថែមជាង២លានដុល្លារអាមេរិកនោះទេ។
ការប្រកាសនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២ឥ១៩នេះដោយលោក ខេមរៈ សិរីមន្ត ប្រកាសថាលោកទទួលសិទ្ធិពិសេស លើការ វិនិយោគ លើដំបន់ China Poipet Satellite city នាតំបន់ប៉ោយប៉ែតក្នុងទំហំដី១០ហិចតា គឺប្រមាណជា៨០០ដីឡូរតិ៍ដែលលោកថាអ្នកទិញនឹងមានឱកាសចំណេញច្រើន។ មានឱកាចំណេញច្រើនព្រោះតែវាគឺជាតំបន់មានបណ្តាញផ្លូវ ទឹក ប្រព័ន្ធលូ និងអមជុំវិញដោយតំបន់សេដ្ឋកិច្ចពិសេស និងចម្ងាយផ្លូវប្រមាណតែ៣គីឡូម៉ែត្រពីព្រំដែនកម្ពុជា ថៃប៉ុណ្ណោះ។ លោកបញ្ជាក់ថាគម្រោងដីឡូតិ៍របស់លោក នឹងបើកលក់នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ ដោយលក់ក្នុង១ឡូតិ៍ ចាប់ពី ២៩៥០ ដុល្លារអាមេរិកឡើងទៅ។
គេដឹងដែរថា គម្រោងមេរបស់ទីក្រុងរណប China Poipet Satellite city ដែលលាតសន្ធឹងផ្ទៃដីរាប់ពាន់ពាន់ហិតា ត្រៀមអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្មយក្ស។ តំបន់នេះមួយផ្នែក ត្រូវបានតារាចម្រៀង ខេមរៈ សិរីមន្តទិញបានមួយចំណែកហើយ កាន់តែពិសេសនោះ កំពូលតារាចម្រៀងល្បីឈ្មោះរូបនជេះ មានសិទ្ធិយ៉ាងពិសេសជាងម្ចាស់គម្រោងផ្សេងទៀត ក្នុងការវិនិយោគ អ្នកទិញលើគម្រោងរបស់លោកនិងមានឱកាសចំណេញច្រើនដោយក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
China Poipet Satellite City ជាការអភិវឌ្ឈន៏ថ្មី បែបទីក្រុងរណប ទំនើប ស៊ីវីល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ អាចមាន អាគាខុនដូ សណ្ឋាគារ រីសត ផ្សារទំនើប casino តំបន់សេដ្ធកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែរស្ងួត សំណង់បុរី លំនៅដ្ឋាន លាតសន្ធឹងលើផ្ទៃដីសរុបជាង 1 ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ 59 ក្បែរទីក្រុងប៉ោយប៉ែត ចំងាយត្រឹមតែ3kmប៉ុណ្ណោះពីច្រកពីព្រំដែនថៃ។
តារាចម្រៀងល្បីឈ្មោះរូបនេះបញ្ជាក់ថាអ្នកទិញនឹងមិនបារម្ភ ហើយលោកជឿជាក់ថាងាយនឹងចំណេញបានប្រាក់ច្រើនព្រោះតែ ជាគម្រោងដែលមានការទទួលស្គាល់ដោយច្បាប់ត្រឹមត្រូវ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់គម្រោងមេបាន ទឹក ភ្លើង ផ្លូវដែលនៅក្នុងគម្រោងមេនោះរួមមាន អាគារខុនដូរ មន្ទីរពេទ្យ សាលារៀនអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស បណ្ដុំរោងចក្រ និងកាស៊ីណូដែលមានផែនការអភិវឌ្ឍន៍រយៈពេលវែង៕ ដោយ វឌ្ឍនា