ចាប់ខ្លួនគ្រូបង្រៀនភាសាអ់គ្លេសម្នាក់ ក្រោយពីល្បួង​ក្មេង​ស្រីម្នាក់​យក​ទៅ​រំលោភ​នៅ​ផ្ទះសំណាក់ភ្នំមាសបានសម្រេច

ចែករំលែក៖

   ភ្នំពេញ ៖ គ្រូ​បង្រៀន​សាលា​ភាសាអង់​គ្លេស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ ​នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ២០១៩ នៅត្រង់​ចំណុច​សាលា​ភាសា​សាស្ត្រ ស្ថិត​នៅ​ភូមិ​ទឹក​ថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្រោយ​ពេល​ល្បួង​ក្មេង​ស្រីម្នាក់​យក​ទៅ​រំលោភ​នៅ​ផ្ទះ​សំណាក់​ភ្នំមាសបានសម្រេច ។
    សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ក្មេង​ស្រីរង​គ្រោះ​ឈ្មោះ ញ៉ ស្រី​ណេត ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជន​ជាតិ​ខ្មែរ​មុខ​របរ សិស្ស មាន​ទី​លំ​នៅ​ភូមិ​ទឹក​ថ្លា សង្កាត់ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេ​ញ ចំណែក​ជន​សង្ស័យ​ដែល​ត្រូវ​បានឃាត់​ខ្លួន​ឈ្មោះ ចិន មករា ភេទប្រុស អាយុ​២៦​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរគ្រូ​បង្រៀន ស្នាក់​នៅ​ផ្ទះ​ជួល ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០១៩ វេលា​ម៉ោង ០៩​និង​០០​នាទី ។
    សមត្ថកិច្ចបានឲ្យដឹងទៀតថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧​និង​៤០នាទី ក្មេង​ស្រីរង​គ្រោះ​កំពុង​តែ​រៀន​ភាសា​អង់​គ្លេស​នៅ​សាលា​ឯក​ជន​ឈ្មោះ សាលាភាសា​សាស្ត្រ ស្ថិត​នៅ​ភូមិ​ទឹក​ថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ពេល​នោះ​ជន​សង្ស័យ​ដែលជា​នាយក​រង​សាលា​ភាសា​អង់​គ្លេស​ខាង​លើ បាន​បបួល​ក្មេង​ស្រី​រងគ្រោះទៅ​ដើរ​លេង រួច​ក្មេង​ស្រី​រងគ្រោះ​ក៏យល់​ព្រម ហើយ​ជន​សង្ស័យ​ក៏​បានបើក​ម៉ូតូ​ជិះ​ឌុប​គ្នា​តាម​ផ្លូវ​ជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង ។
លុះ​ពេល​ទៅ​ដល់ផ្ទះ​សំណាក់​ ភ្នំមាស តាម​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​ទួល​កី សង្កាត់ ភ្លើងឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានីភ្នំពេញ ជន​សង្ស័យ​ក៏​បាន​បើក​ម៉ូតូម៉ាក​ខាង​លើ​ឌុប​ក្មេង​ស្រី​រងគ្រោះ​ចូលទៅ​ជួល​បន្ទប់ មិន​ចាំ​លេខ​ដេក​ហើយនិយាយ​លួង​លោម​ក្មេង​ស្រី​រងគ្រោះថា​ បង​ស្រលាញ់​អូន​ឯង ចង់​បានខ្លួន​ប្រាណ​អូន​​ឯង រួច​ក៏​បានធ្វើ​​សកម្មភាព​ចាប់​សម្រាត​ខោ​អាវ ចេញ​អស់​ហើយរំលោភ​សេព​សន្ថវៈ​បាន​សម្រេច​មួយលើក​រួច​និយាយ​គំរាម​ក្មេង​ស្រីរង​គ្រោះ​ថា ទៅ​វិញ​កុំ​និយាយ​ប្រាប់ក្រុមគ្រួសារ និង អ្នក​ដទៃ​ឡើយ ។
រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា ម៉ោង​១២​និង១៥នាទី​ជន​សង្ស័យ​បាន​ទូរស័ព្ទ​ហៅ ក្មេង​ស្រីរង​គ្រោះ​អោយ​ទៅ​ជួយ​រៀប​ចំ​អ៊ីវ៉ា់ន់នៅ​ក្នុង​សាលា​ខាង​លើ ពេល​ក្មេង​ស្រីរង​គ្រោះ​ទៅ​ដល់​ជន​សង្ស័យ​ក៏​បាននាំ​ចូល​ក្នុង​បន្ទប់​ការិយាល័យ​រួចធ្វើ​សកម្មភាព​ចាប់​រំលោភ​សេព​សន្ថវៈ លើ​ក្មេង​ស្រី​រងគ្រោះ​បាន​សម្រេច​មួយ លើក​ទៀត ហើយ​បាន​និយាយ​គំរាមក្មេង​ស្រី​រងគ្រោះ​ដូច​ខាង​លើ​ដែរ ។
     លុះ​ដល់​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា ម៉ោង​១៦​និង​៣០នាទី ក្រុមគ្រួសារ​របស់​ក្មេង​ស្រី​រងគ្រោះ​មាន​ការ​សង្ស័យ​ឃើញ​ក្មេង​ស្រី​រងគ្រោះ​មានសភាព​ស្ងៀម​ស្ងាត់ សម្ងំ​តែ​ក្នុង​បន្ទប់ និង បាន​និយាយ​ប្រាប់​បងៗ​ថា​ចង់​តែស្លាប់ ទើប​ក្រុម​គ្រួសារ​បាន​នាំ​គ្នាលួង​លោម​សួរ​នាំ ហើយ​ក្មេង​រងគ្រោះ​ក៏ បាន​ប្រាប់ រឿង​រ៉ាវ​ខាង​លើ​ដល់ ឪពុកម្តាយ និង ក្រុម​គ្រួសារ​អោយ​បាន​ដឹង​រឿង​ហេតុ​ខាង​លើ​តែ​ម្តង ហើយ​នៅថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ២០១៩ ទើប​ឈ្មោះ ស៊ុន ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវ​ជា​ម្តាយ បង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះ បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​មករាយ​ការណ៍​ប្រាប់​សមត្ថកិច្ច និង ដាក់​ពាក្យ​បណ្តឹងនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលក្រាំង​ពង្រ ដើម្បី​អោយ​សមត្ថកិច្ច​ជួយអន្តរាគមន៍ ។
     ហើយ​នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃ​ខែ​ឆ្នាំដដែល សមត្ថកិច្ច​ក៏​បានធ្វើ​ការ​ស្រាវ​ជ្រាវ ឃាត់​ខ្លួន​ជន​សង្ស័យបាន​ត្រង់​ចំណុច​សាលា​ភាសា​សាស្ត្រ ស្ថិត​នៅ​ភូមិ​ទឹក​ថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ រួម​និង​វត្ថុតាង​ម៉ូតូ០១​គ្រឿង​ម៉ាក​ហុង​ដាសេ​១២៥ ពណ៌ខ្មៅ និងទូរស័ព្ទដៃម៉ាកណូគា ចុចពិល យកមកធ្វើការសាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលក្រាំង​ពង្រ តាមនីតិវិធី៕  ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print