Mozambique រងការវាយប្រហារដោយទឹកជំនន់នឹងខ្យល់កួចស្លាប់និងរបួសជាច្រើន

ចែករំលែក៖

កន្លងមក​ថ្មីៗ ​ប្រទេស Zimbabwe និង​ Malawi ប្រឈមនិងខ្យល់កួចវាយប្រហារ​ បណ្តាលឲ្យមានអ្នកសា្លប់និង របួសជាច្រើន ។ ខ្យល់កួចនោះ​ក៏បានបន្តឆ្លងចូលប្រទេស​ Mozambique ​បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិត ជាច្រើន​ ។

ប្រធានាធីបតី ​ Mozambique ​លោក​ Filipe Nyusi បានប្រកាស់តាមប្រព័នផ្សព្វផ្សាយ ថា ខ្យល់កួច​ Idai ​អាចនឹងសម្លាប់មនុស្សដល់ទៅជាង​១ពាន់នាក់នៅក្នុងប្រទេស​ Mozambique  កាលពីថ្ងៃទី​១៨ខែមីនា។

លោក Filipe Nyusi បានបញ្ជាក់ថា​ « ជាផ្លូវការមានមនុស្សដល់ទៅ​៨៤នាក់បានស្លាប់  ប៉ុន្តែប្រភព័ត៌មានផ្សេងទៀត បញ្ចា់ថាអ្នកស្លាប់អាចនិងកើនឡើងដល់ទៅជាង​១ពាន់នាក់។ ក្រៅពីនេះពលរដ្ឋជាង១សែននាក់​ កំពុង​តែ ជួបទុក្ខលំបាកយ៉ាងធំធេង​» ។

ប្រធានាធិបតី​ Filipe Nyusi ​បានបញ្ជាក់ខាងលើក្រោយពេលដែលលោកធ្វើតំណើរទៅត្រួតពិនិត្យ​ តំបន់រងការបំផ្លាញដោយខ្យល់គួច​។

ទឹកនៅដងទន្លេ  Punge និង​ Buzi ​បានជនឡើងបំផ្លាញទំនប់ ជន់លិចភូមិទាំងមូល​​ កាត់ផ្តាច់តំបន់ជាច្រើន​។ សាកសពជាច្រើនបានអណ្តេតនៅលើទឹក។

ជាមួយគ្នានោះខ្យល់កួចបានវាយប្រហារ នៅជិតទីក្រុង  Beira ​ក្រោយពេលឆ្លងកាត់​ប្រទេស​ Zimbabwe ​និងផ្នែកមួយនៃទឹកដី​ Malawi ។

ខ្យល់កួច​​ និងទឹកជំនន់ ធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ​១,៥លាននាក់​ នៅក្នុងប្រទេស ​ Moza​mique និង​ Malawi ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print