កន្លងមកថ្មីៗ ប្រទេស Zimbabwe និង Malawi ប្រឈមនិងខ្យល់កួចវាយប្រហារ បណ្តាលឲ្យមានអ្នកសា្លប់និង របួសជាច្រើន ។ ខ្យល់កួចនោះក៏បានបន្តឆ្លងចូលប្រទេស Mozambique បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិត ជាច្រើន ។
ប្រធានាធីបតី Mozambique លោក Filipe Nyusi បានប្រកាស់តាមប្រព័នផ្សព្វផ្សាយ ថា ខ្យល់កួច Idai អាចនឹងសម្លាប់មនុស្សដល់ទៅជាង១ពាន់នាក់នៅក្នុងប្រទេស Mozambique កាលពីថ្ងៃទី១៨ខែមីនា។
លោក Filipe Nyusi បានបញ្ជាក់ថា « ជាផ្លូវការមានមនុស្សដល់ទៅ៨៤នាក់បានស្លាប់ ប៉ុន្តែប្រភព័ត៌មានផ្សេងទៀត បញ្ចា់ថាអ្នកស្លាប់អាចនិងកើនឡើងដល់ទៅជាង១ពាន់នាក់។ ក្រៅពីនេះពលរដ្ឋជាង១សែននាក់ កំពុងតែ ជួបទុក្ខលំបាកយ៉ាងធំធេង» ។
ប្រធានាធិបតី Filipe Nyusi បានបញ្ជាក់ខាងលើក្រោយពេលដែលលោកធ្វើតំណើរទៅត្រួតពិនិត្យ តំបន់រងការបំផ្លាញដោយខ្យល់គួច។
ទឹកនៅដងទន្លេ Punge និង Buzi បានជនឡើងបំផ្លាញទំនប់ ជន់លិចភូមិទាំងមូល កាត់ផ្តាច់តំបន់ជាច្រើន។ សាកសពជាច្រើនបានអណ្តេតនៅលើទឹក។
ជាមួយគ្នានោះខ្យល់កួចបានវាយប្រហារ នៅជិតទីក្រុង Beira ក្រោយពេលឆ្លងកាត់ប្រទេស Zimbabwe និងផ្នែកមួយនៃទឹកដី Malawi ។
ខ្យល់កួច និងទឹកជំនន់ ធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ១,៥លាននាក់ នៅក្នុងប្រទេស Mozamique និង Malawi ៕