ពលរដ្ឋខ្មែអ៊ីស្លាម៥០០គ្រួសារ នៅស្រុកក្រគរ ទទួល អំណោយមនុស្សធម៏ ជាគម្ពីអាលគួរអាន និងសម្លៀកបំពាក់សូត្រធម៌ ពីអ្នកតំណាងរាស្រ្តខេត្តពោធិ៍សាត់និងភ្នំពេញ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងលោកស្រី ម៉ាណ ណាវី តំណាង​រាស្ត្រ មណ្ឌលភ្នំពេញ បានចូលរួមជាអធិបតីក្នុងពិធីសំណេះ សំណាល នាំយកអំណោយមនុស្សធម៌ ជាសារ៉ុង នឹងសំលៀកបំពាក់ថ្វាយបង្គុំ(ម៉ាខ្នា) ដែលជាអំណោយរបស់មូលនីធិអាត់តាមីសុីតាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអង្គរ និងគម្ពីអាល់គួរអានបកប្រែជាភាសារខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន៥០០គ្រួសារ ស្ថិតនៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះ បានប្រារព្ធធ្វើឡើងកាលរសៀលថ្ងៃអង្គារ ១៤ កើតខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។

លោក រ៉ូហ្វី អូស្មាន បានបញ្ជាក់ថា៖ បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្ដេច អគ្គមហាសេនាបតីតេជោ សហគមន៏អន្ដរជាតិបានមើលឃើញថា ប្រជាពលរដ្ឋបាន រួមរស់សម្បូរសប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយសុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ។

លោកបន្ដថា៖ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានខិតខំកសាងសន្តិភាពធ្វើឱ្យប្រទេសជាតិមានសិទ្ធសេរីភាពដូច្នេះបងប្អូនសាសនិកឥស្លាមទាំងអស់មានសិទ្ធិគោរពតាមជំនឿសាសនា រាងៗខ្លួនជាក់ស្តែងថ្ងៃនេះបងប្អូនបាន មកទទួល អំណោយមនុស្សធម៏ ដោយមានសេរី ភាពនិងយុត្តិធម៌តាមជំនឿ ។

លោក រ៉ូហ្វី អូស្មាន បានបញ្ជាក់ថា៖ ដោយសារគោល នយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគ មន៍អ៊ីស្លាម មាន ភាពកក់កក្ដៅនិង រីកចម្រើនជាបន្តបន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជា ក៏មានបងប្អូនអ្នកកាន់សាសនាអ៊ីស្លាម បានកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ីស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោបាយល្អ ល្អ ដើម្បីបំពេញ នឹងរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំទូលាយ ឲ្យទទួលយកការប្រតិបត្តិតាមគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និងការអនុញាត្តឲ្យ ទទួលបានការងារ ក្នុងជួររដ្ឋាភិបាល ដូចជារដ្ឋសភាព្រឹទ្ធសភានិងតាមអង្គភាពក្រសួងមន្ទីរនានាផងដែរ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print