សំណុំរឿង​បាញ់​សម្លាប់​បណ្ឌិត​ កែម​ ឡី​ ជិត​ដល់​ទីបញ្ចប់​ហេីយ​ កំពុង​ដំណើរការ​នីតិវិធី​នៅ​តុលាការ​កំពូល​

ចែករំលែក៖

ភ្នំពេញ​៖​សំណុំរឿង​បាញ់​សម្លាប់​បណ្ឌិត​កែម​ ឡី​ ដ៏​កក្រើក​ ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ ជិត​ដល់​ទី​បញ្ចប់​ហើយ​ ដោយ​បាន​ដំណើរ​ការ​នីតិវិធី​នៅ​តុលាការ​កំពូល​ ។

តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ បេីក​សវនាការ​បណ្តឹង​ឧទ្ធរណ៍​របស់​ជនជាប់ចោទ​ អឿត​ អាង​ ហៅ​ជួប​ សម្លាប់​ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។

សូមបញ្ជាក់ថា បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីមួយ ត្រូវបានឃាតកចូលបាញ់សម្លាប់ កាលពីវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាតនៃស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថី ម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print