រថយន្តម៉ាស្ដាស្លាកលេខខេមរភូមិន្ទ ពន្លះរថយន្តធុនធំបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តម៉ាស្ដាមួយគ្រឿងបោះពួយយ៉ាងលឿន ដោយមិនប្រយ័ត្នបានរេចង្កូតចូលទៅផ្លូវម្ខាងជ្រុលទៅបុករថយន្តធុនធំពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រចម្ងាយពីស្តុបប្រមាណ៣០០ម៉្រែត្រ ក្នុងភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកម៉ាស្ដាពណ័ត្រីអ៊ីពាក់ស្លាកលេខ.ខេមរៈភូមិន្ទ02.2 9863 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនបានរេចង្កូតមកខាងឆ្វេងចូលចំណីផ្លូវម្ខាងជ្រុលទៅបុករថយន្តធុនធំពាក់ស្លាកលេខភ្នំពេញ.B 0567ពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បានចុះធ្វើការវាស់វែងយករថយន្តទាំងគ្រឿងទៅរក្សាទុកនៅការិល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាតាមផ្លូវច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print