បុរសម្នាក់ដេកភ្លេចចាក់សោរទ្វាផ្ទះខាងក្រោយត្រូវចោរលួចយកម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះទៅបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូហុនឌ្រីមដាសេ១២៥ ស៊េរី២០១៤ មួយគ្រឿងត្រូវបានចោរលួចទៅបាត់ដោយសុវត្ថិភាពខណៈម្ចាស់កំពុងលង់លក់ហើយភ្លេចចាក់សោរទ្វាផ្ទះខាងក្រោយ លុះភ្ញាក់ឡើងទើបដឹងថាបាត់ម៉ូតូ ក៍មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា កាលពីវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ថា សុន ចាន់ចន្ធូ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយបងប្អូន ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ភូមិព្រែកជីក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុខពេលកើតហេតុ ខ្លួនបានទុកម៉ូតូនៅក្នុងផ្ទះជាន់ក្រោមដូចសព្វដង តែភ្លេចចាក់សោរទ្វាផ្ទះខាងក្រោយ លុះព្រឹកឡើងម៉ោងប្រមាណ៤ទៀបភ្លឺខ្លួនបានចុះមកក្រោមស្រាប់តែមិនឃើញម៉ូតូ ទើបដឹងថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចយកទៅហើយ ។

ប្រភពដដែលបន្តថា ម៉ូតូដែលចោរលួចយកទៅបាត់នោះម៉ាក ហុនដាឌ្រីម ពណ៌ខ្មៅ ស៊េរី ២០១៤ ពាក់ស្លាកលេខ  ភ្នំពេញ 1CP-7514 ៕

IMG-20151211-WA0050

IMG-20151211-WA0049

IMG-20151211-WA0047

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print