មានជំងឺស្កន់ទៅលើកលបដាក់ក្តាមលង់ទឹកស្លាប់ គ្មានអ្នកណាដឹង

ចែករំលែក៖

ខេត្តកោះកុង ៖ ពិតជាអកុសលណាស់ ដែលបុរសម្នាក់មានជំងឺប្រចាំកាយ (ជំងឺស្កន់ជាន់) ពេល​ជិះទូកទៅលើក លបដាក់យកក្ដាមនៅក្នុងព្រែកមុខផ្ទះតែម្នាក់ឯង ​បានលង់ទឹកស្លាប់ ដោយ​គ្មានអ្នក​ណាដឹង​ជួយទាន់ឡើយ ។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ នៅព្រែកមុខផ្ទះ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

មន្រី្តនគរបាលប៉ុស្តិ៍ត្រពាំងរូងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉ែត លុយ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកនេសាទ មានទីលំនៅកន្លែងកើតហេតុខាងលើនិង មានជំងឺស្កន់​យូរឆ្នាំមកហើយ។មុនពេលកើតហេតុ បុរសរងគ្រោះរូបនេះបាន ជិះទូកទៅលើកលបដាក់ក្ដាម នៅក្នុងព្រែកមុខផ្ទះហើយក៏លង់ទឹកស្លាប់ដោយគ្មាន​អ្នកណាដឹងជួយទាន់ឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print