សិល្បកររាប់រយនាក់ចូលរួមថតចូលឆ្នាំថ្មី សម្រាប់សមាគមទូរទស្សន៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សិល្បករសិល្បការិនីជាច្រើនរយនាក់បានប្រមូលផ្តុំគ្នានៅស្ថានីយទូរទស្សន៍PNNដើម្បីចូលរួមថត បទចម្រៀងប្រជាប្រិយខ្មែរសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ កម្មវិធីនេះរៀបចំឡើងកាលពីថ្ងៃទី២០ខែមីនានេះដែលរៀបចំដោយ សមាគមទូរទស្សន៍កម្ពុជាដែលមានមិនក្រោម១៦ស្ថានីយទូរទស្សន៍ជាសមាជិកនោះទេ។

ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរសិល្បករទាំងអស់បានចូលរួមរាំលេងកម្សាន្តនូវបទចម្រៀងប្រជាប្រិយខ្មែរជាច្រើន បទ ដែលច្រៀងដោយតារាចម្រៀងល្បីឈ្មោះជាច្រើន។ កម្មវិធីនេះត្រូវបានដឹកនាំផលិតដោយ លោក ម៉ៅ អាយុទ្ធ ប្រធានសមាគមទូរទស្សន៍កម្ពុជា។

តាមការបញ្ជាក់របស់អ្នកផលិតកម្មវិធីខាងលើនេះបានបញ្ជាក់ថា ការជួបជុំរាំលេងកម្សាន្តនេះគឺរៀបចំធ្វើឡើងមួយថ្ងៃពេញ ដែលប្រមូលផ្តុំដោយសិល្បករក្មេងចាស់ប្រុសស្រីគ្រប់ជំនាន់ ពិធីករពិធីការិនីតំណាងគ្រប់បណ្តាស្ថានីយទូរទស្សន៍ ដែលឆ្នាំនេះស្ថានីយទូរទស្សន៍PNNគឺជាម្ចាស់ផ្ទះ ខណៈដែលឆ្នាំទៅកម្មវិធីជួបជុំ នេះត្រូវបានធ្វើឡើងនៅទូរទស្សន៍ហង្សមាស។

ប្រភពបញ្ជាក់ថា ទិដ្ឋភាពជួបជុំរាំលេងកម្សាន្តដែលប្រមូលផ្តុំដោយសិល្បកររាប់រាយនេះនឹងត្រូវធ្វើការចាក់ផ្សាយនៅគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ចាប់តាំងពីថ្ងៃទី១៤ខែមេសាឆ្នាំ២០១៩ដែលជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣៕ ដោយ​ ៖ វឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print