ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្ អម សហការណ៍ជាមួយនាយកដ្ឋាននគរបាលព្ រហ្មទណ្ឌក្រសួងមហា ផ្ទៃឃាត់ខ្លួ នជនសង្ស័យ៣នាក់ពីបទបំផ្លិចបំផ្ លាញទ្រព្យសម្បត្តិអ្នកដទៃដែលប្ រព្រឹតទៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០១ និង២០នាទី នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
សមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ បន្ទា ប់ពីទទួលបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះទើបនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមបានសហការណ៍ជាមួយនាយកដ្ឋាននគរបា លព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោក កែវ សុធា ព្រះរាជអាជ្ញា រងសាលាដំបូងរាជធា នីភ្នំពេញ នចុះដល់ទីតាំងផ្ទះលេខ ៣៤០ ផ្លូវលំ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខា ងលើតែម្តង។
ជនសង្ស័យទាំង៣នាក់នោះទី
១-ឈ្មោះ មាស វ៉ាន់រ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី។
២-ឈ្មោះ មាស វ៉ាន់រិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី។
៣-ឈ្មោះ មាស វ៉ាន់រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់រត់ម៉ូតូកង់បី។
ដកហូតម៉ូតូកង់បីចំនួន៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បា នបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការនិតិវិ ធី ៕តុង សីហា