អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើដំណើរទៅកាន់កោះហុងកុង ដើម្បីរៀបចំបង្គលការដល់កូនស្រីពៅរបស់លោក ។ នៅក្នុងបង្គលការនោះអាចនឹងមានមន្ត្រីជាន់ខ្ពស់ ក្នុងគណៈបក្សភឿថៃ អាចនឹងត្រូវចូលរួម ក្នុងនាម ជាមិត្តភក្តិ ទំនាក់ទំនងបុគ្គលល្អ។
ប៉ុន្តែរដ្ឋាភិបាលថៃនៅតែមិនព្រមលើលែងដល់លោកថាក់ស៊ីននោះឡើយ ដោយបានស្នើរដល់ រដ្ឋាភិបាលហុងកុង ចាប់បញ្ជូនខ្លួនលោកថាក់ស៊ីនមកកាន់ប្រទេសថៃវិញ ។ ប៉ុន្តែភាគីហុងកុងមិនបានវិភាគអ្វីជុំវិញហេតុការខាងលើនោះឡើយ។
សារព័ត៌មាន South China Morning Post បានដកស្រង់សម្តីលោក Chatchom Akapin ព្រះរាជ្យអាជ្ញាថៃបានស្នើ ដល់កោះហុងកុងឲ្យបញ្ជូនអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា មកកាន់ប្រទេសថៃវិញ ។
កន្លងមកមានប្រភពព័ត៌មានបានផ្សាយថា លោកថាក់ស៊ីន បានទៅដល់កោះហុងកុង ដើម្បីរៀបចំពិធីបង្គល់ការដល់កូនស្រីពៅ គឺនាង Paetongtarn នៅថ្ងៃទី២២ខែមីនា ។កោះហុងកុងគឺជាទីកន្លែង ដែលអតីតនាយករដ្ឋមន្ត្រីថៃតែងតែជួបគ្នា ជាមួយមន្ត្រីគណបក្សភឿថៃ។
តាមគម្រោងគណបក្សភឿថៃនឹងចូលរួមបោះឆ្នោតនាថ្ងៃទី២៤ខែមីនា ។គូប្រជេងដ៏សំខាន់របស់គណបក្សភឿថៃគឺគណៈបក្ស Palang Pracharath ដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា និងគណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក អភិស៊ីត វាចាជីវា ៕