ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមនុស្សប្រុសស្រីចំនួន ៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍ រវាងអ្នកជិះម៉ូតូ និងម៉ូតូ នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូលេ ខ១៥៥ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោង៤ និង៥២ នាទី ល្ងាចថ្ងៃព្រហស្បតិ៍ ១រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូលេ ខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេ ខ៣៦.៣៧ ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលផ្នែកសណ្ ដាប់ធ្នាប់នៃអធិការដ្ឋាននគរបា លស្រុកភ្នំក្រវាញបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ឈ្មោះ ព្រា វណ្ណា ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន មានទីលំនៅភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ(ធ្ងន់) ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ទឹកសមុទ្រ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះ ទៅទិសខាងកើត(ឆ្លងថ្នល់) គ្រានោះស្រាប់តែមានអ្នកជិះម៉ូតូ ឌុបគ្នាម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 8926 ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខា ងជើង បានបុកពេញទំហឹងបណ្ដាលឲ្យរងរបួ សរដូកណេលតែម្ដង។
ក្នុងរបាយការណ៍ខាងលើបន្តទៀតថា ភាគីអ្នកជិះម៉ូតូឌុបគ្នាបើកបរដោ យឈ្មោះ ភី មករា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ រងរបួសបាក់ដៃខាងឆ្វេង(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ ស៊ុំ រតនា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា រងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។
របាយការណ៍ដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសសមត្ថកិច្ចជួ យសម្រួលបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្ រវាញ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងបានយកទៅរក្សាទុកជាបណ្ដោះ អាសន្ន នៅផ្នែកសណ្ដាប់ ធ្នាប់នៃអធិការដ្ ឋាននគរបាលស្រុកភ្នំក្រវាញ ករណីនេះបណ្ដាលឲ្យរងរបួសមនុស្សចំ នួន ៣នាក់ ខូចខាតម៉ូតូចំនួន២គ្រឿង ។ មូលហេតុ៖ មិនគោរពសិទ្ធអថិភាព៕ បុឹម ពិន