នៅសប្តាហ៍ក្រោយ មេដឹកនាំតៃវ៉ាន់នឹងបំពេញទស្សនកិច្ចទៅកាន់កោះ​ហាវៃ សហរដ្ឋអាមរិក​

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានផ្សាយកាលពីថ្ងៃទី២១ ខែមីនាថា លោកស្រីប្រធានាធិបតីក្នុងសប្តាហ៍ខាងមុខនេះ នឹងបំពេញទស្សនកិច្ចទៅកាន់បីប្រទេស ដែលជាប្រទេសសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ ។

លោកស្រី Tsai បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃ ពេលត្រឡប់មកកាន់ដែនកោះតៃវ៉ាន់វិញនោះ តាមផ្លូវនឹងចូលទស្សនកិច្ចនៅរដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក ។

ចិនបានប្រកាសឧឡារឹកថា ថ្នាក់ដឹកនាំកោះតៃវ៉ាន់ពុំមានសិទ្ធិបង្កើតទំនាក់ទំនងជាមួយប្រទេសផ្សេងៗក្នុងពិភពលោក ក្នុងនាម រដ្ឋនឹងរដ្ឋ នោហឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា រដ្ឋាភិបាលតៃវ៉ាន់ បានបង្កើទំនាក់ទំនងផ្លូវការជាមួយប្រទេសជុំវិញពិភពលោកបានប្រមានជា១៧ប្រទេសផងដែរ ។

សហរដ្ឋអាមេរិក បានទទួលស្គាល់នយោបាយចិន ប៉ុន្តែទោះជាបែបនេះក៏ដោយ ក៏អាមេរិកនៅតែលក់អាវុធទំនើបៗទៅឲ្យតៃវ៉ាន់ដដែល បង្កឲ្យខឹងសម្បារយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលចិន ។

ចិនបានចាត់ទុកថា កោះតៃវ៉ាន់ ជាអាណាខេត្តមួយរបស់ខ្លួន ហើយរក្សាសិទ្ធិក្នុងការប្រើប្រាស់កម្លាំងទ័ព បើចាំបាច់ ករណីច្របាច់យកដែនដីនេះ មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនដីគោក ។

ជារឿយៗ មេដឹកនាំតៃវ៉ាន់ តែងតែបង្ហាញពីចេតនាចង់ប្រកាសឯករាជ្យ ។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្លាប់បានថ្លែងថា តៃវ៉ាន់ ត្រូវតែបង្រួបបង្រួមឡើងវិញ ដោយសន្តិភាពជាមួយចិនដីគោក ដោយប្រើគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ដើម្បីជាប្រយោជន៍ដល់ប្រជាជនចិនទាំងអស់ ។ប្រធានាធិបតីចិនរូបនេះ បន្តថា នៅពេលដែលតៃវ៉ាន់ទទួលយកគោលនយោបាយ «រដ្ឋមួយ ប្រព័ន្ធពីរ» តៃវ៉ាន់នៅតែអាចរក្សាប្រព័ន្ធសង្គមដែលខ្លួនមានស្រាប់ ក៏ដូចជាយោធារបស់ខ្លួនដដែល ។

សូមបញ្ជាក់ថា គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ជាគំនិតផ្ដួចផ្ដើមរបស់អតីតប្រធានាបតីចិន តេង ស៊ាវពីង នាដើមទសវត្សរ៍ឆ្នាំ១៩៨០ ក្នុងគោលបំណងដើម្បីបង្រួបបង្រួមទឹកដីរបស់ចិនទាំងអស់ឡើងវិញ។ គោលនយោបាយនេះ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងអនុវត្តបានយ៉ាងជោគជ័យនៅដែនដីហុងកុង អតីតទឹកដីអាណានិគមរបស់អង់គ្លេស និងដែនដី ម៉ាកាវ ដែលជាអតីតទឹកដីអាណានិគមរបស់ប៉ទុយហ្គាល់៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print