ក្រុមនាវាឆ្មាំសមុទ្ររបស់ប្រទេសឥណ្ឌា ចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីបន្តពង្រឹងសាមគ្គីភាពមិត្តភាពជាមួយកងទ័ពជើងទឹក និងប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​ ៖​ អាជ្ញា​ធរមាន​សមត្ថកិច្ច​អោយដឹងថា​ នាវាឆ្មាំសមុទ្ររបស់ប្រទេសឥណ្ឌា ឈ្មោះ Indian Coast Guard Ship នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដែលនេះជា​ដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់ឥណ្ឌាតែងតែធ្វើដូចបណ្តាឆ្នាំមុនៗផងដែរ ។

ដំណើរទស្សនកិច្ចរបស់ក្រុមនាវាឆ្មាំសមុទ្រឥណ្ឌា គ្រោងនឹងបន្តពង្រឹងសាមគ្គីភាពមិត្តភាពជាមួយកងទ័ពជើងទឹក និងប្រជាជនកម្ពុជាដោយមានកម្មវិធីមួយចំនួនដោយចែកជាក្រុមៗដូចខាង​ ក្រោម ៖

ការចូលចត និងការត្រួតពលស្វាគមន៍ និងបដិសណ្ឋារកិច្ចរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ​ ការផ្តល់ឱកាសជូនប្រព័ន្ធផ្សព្វផ្សាយបានស្វែងយល់ និងទស្សនកិច្ចកម្សាន្តតំបន់ខេត្តព្រះសីហនុ​ ;ការប្រគួតកីឡាបាល់ទះ វាយសី រវាងក្រុមកីឡាករកងទ័ពឥណ្ឌា និងកំពង់ផែស្វ័យតក្រុងព្រះសីហនុ​ ;ការចូលជួបសំដែងការគួរសមជាមួយមេបញ្ជាការ​ និងនាយទាហ៊ាននៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្រកម្ពុជា និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ​ ;ការបើកអោយចូលទស្សនា​លើនាវាដល់មន្រ្តីការទូតឥណ្ឌា និងសហគមន៍ឥណ្ឌា​ ;​ ការធ្វើដំណើរទៅទស្សនកិច្ចកម្សាន្តនៅរាជធានីភ្នំពេញ​ ;ការធ្វើបទបង្ហាញ​ រវាងកងទ័ពប្រទេសទាំងពីរ អំពីប្រធានបទ : ការគ្រប់គ្រង ការបំពុល ការសង្រ្គោះនិងការ​ស្រាវជ្រាវ ។ ល ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print