ប្រជាពលរដ្ឋប្រទះឃើញសពបុរសអណ្តែតទឹកសមត្ថកិច្ចប្រចាំគ្នាស្រង់សពរុញទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ ៖សពបុរសម្នាក់មិនស្គាអត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹក ទន្លេសាប ខាងក្រោយផ្ទះរបស់ពួកគាត់ម្តុំជួសជុលទូកអូប័រពួកគាត់ក៏បានអូសទៅកណ្តាលទន្លេហើយក៏បានអណ្តែតទៅដល់ស្ពានជ្រោយចង្វាខណៈដែលខាងណាប៉ូលិសខណ្ឌដូនពេញក៏រុញសពឲ្យមកកណ្តាលវិញ ពោលគឺរុញទៅរុញមកដាក់គ្នា ។

ហេតុការណ៍ប្រទះឃើញសពបុរសខាងលើកាលពីម៉ោង 6 ព្រឹក រហូតដល់ម៉ោង 8 ប្រជាពលរដ្ឋអូសទៅដាក់នៅកណ្ដាលទន្លេ ថ្ងៃទី 22 ខែមីនាឆ្នាំ 2019 នៅចំណុចភូមិសាមគ្គីសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ ។

សពបុរសមិនស្គាល់អត្តសញ្ញាណខាងលើមានស្លៀកខោខូវប៊យជើងវែងពាក់អាវយឺត អាយុប្រហែលជា 30 ឆ្នាំ ។

បន្ទាប់ពីសពបុរសខាងលើអណ្តែតទីដល់ទឹកដីសង្កាត់ឬស្សីកែវសមត្ថកិច្ចប៉ុស្តិ៍ឬសីកែវក៏បានមកស្រង់សាកសពមកលើគោកដើម្បីត្រួតពិនិត្យ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print