ខេត្តកណ្ដាល ៖ យុវជន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីល្បួងលួងក្មេងស្រីជាសិស្សសាលាម្នាក់ជាអនិតិជន រួមភេទរហូតបានសម្រេចបន្ដបន្ទាប់គ្នា ចុងក្រោយត្រូវបានម្ដាយឪពុកក្មេងស្រីរងគ្រោះដឹងប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។
ករណីខាងលើនេះបានកើតឡើង កាលពីថ្ងៃ១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង១០នាទី ត្រង់ចំណុចក្នុងឃ្លាំងមួយកន្លែង ដែលជនសង្ស័យស្នាក់នៅ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា យុវជនសង្ស័យមានគ្នា២នាក់ ទី១.ឈ្មោះ ទួត សំណាង ហៅតុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់តុគុយទាវ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២.ឈ្មោះ ទឹម ចិត្រា ភេទ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កម្មករ មានទីលំនៅភូមិសែនសុខ៧ សង្កាត់ខ្មួញ ខណ្ឌសែនសុខ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ល ក.ន.ក.ថ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ជាសិស្សសាលា និងមានទីលំនៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពដែលបន្ដថា កន្លងមកក្មេងស្រីរងគ្រោះ និងយុវជនសង្ស័យឈ្មោះ ទួត សំណាង ហៅតុង បានមានទំនាក់ទំនងស្នេហារនឹងគ្នា អស់រយៈពេលជាង១ឆ្នាំមកហើយ ។ លុះមកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ យុវជនសង្ស័យខាងលើ បានទៅយកក្មេងស្រីរងគ្រោះចេញពីផ្ទះ ហើយបានលួងលោមនាងរហូតសេពសន្ថវៈជាមួយគ្នា បានសម្រេចចំនួន៣ដង។
ក្រោយមកទៀត ថ្ងៃ១៩ ខែឆ្នាំដដែល ក្មេងស្រីរងគ្រោះក៏បានជួបនឹងជនសង្ស័យម្នាក់ទៀតឈ្មោះ ទឹម ចិត្រា ដែលមានផ្ទះនៅជិតផ្ទះជនសង្ស័យឈ្មោះ ទួត សំណាង ។ ភ្លាមនោះជនសង្ស័យឈ្មោះ ទឹម ចិត្រា ក៏បានលួងលោម បបួលក្មេងស្រីរងគ្រោះដោយនិយាយថា ទៅរកការងារធ្វើលក់ឥវ៉ាន់នៅផ្សារតាខ្មៅចាស់ ហើយក្មេងស្រីរងគ្រោះក៏យល់ព្រមចេញទៅជាមួយ ខណៈដែរ យុវជនសង្ស័យឈ្មោះ ទឹម ចិត្រា បានបបួលក្មេងស្រីរងគ្រោះដេកជាមួយគ្នា រហូតរួមភេទជាមួយគ្នាបានចំនួន១ដង ។
ប្រភពដដែលបន្ដទៀតថា លុះមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ម្ដាយឪពុកក្មេងស្រីរងគ្រោះបានដឹករឿងហេតុខាងលើ ក៏បានទៅដាក់ពាក្យបណ្ដឹងទៅនគរបាលប៉ុស្ដិ៍រដ្ឋបាលតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីម្ដាយឪពុកក្មេងស្រីរងគ្រោះ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនយុវជនសង្ស័យ២នាក់ យកមកអធិការដ្ឋាននគរបាលក្រុង រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ
...