ខេត្តឧត្ដរមានជ័យ: អគ្គីសភ័យបានលេបត្របាក់ ផ្ទះមួយខ្នងស្ទើរទាំងស្រុងដែលមានទំហ៊ុំ ៩.៥០ គុណ១៧ម៉ែត្រ សង់អំពី ថ្មក្រោមឈើលើ ប្រក់ក្បឿង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨ ព្រឹក ថ្ងៃទី២៣មិនាឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថាលំនៅដ្ឋានដែលដែលត្រូវបានអគ្គីសភ័យលេបត្របាក់ ស្ទើរទាំងស្រុង នោះម្ចាស់ផ្ទះឈ្មោះ លោក ជន រះ មេឃុំលំងទង ដែលអគ្គិសភ័យ បង្ករឡើង ដោយសារផ្ទុះសេខ្សែរភ្លើង និងមានការឆាបឆេះរហូតដល់ជាងមួយម៉ោងគឺចាប់ពីវេលាម៉ោង០៨ព្រឹក រហូតដល់ម៉ោង០៩,១៥នាទីព្រឹក ថ្ងៃទី២៣ខែមិនា ឆ្នាំ២០១៩នេះ។
សមត្ថកិច្ចបន្តរថាទោះជាមានរថយន្ដពន្លាត់អគ្គិសភ័យរបស់អធិការដ្ឋាននគរបាលស្រុកអន្លង់វែងមកជួយពន្លត់ ក៍មិនអាចទប់ទល់និងអណ្ដាតភ្លើងដ៍សន្ធោសន្ធៅនេះបានដែ រហូតឆេះដល់អស់ជាន់ខាងលើដែលសាងសង់អំពីឈើ និងទ្រព្យសម្បិត្តមួយចំនួនធំ ដែលមិនទាន់ដឹងថាអស់អ្វីខ្លះនិងប៉ុន្មាននោះទេ៕ ប៉ែននួន