ចោរអស់លក្ខណ៍២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចហើយត្រូវជនរងគ្រោះរួមនឹងប្រជាពលរដ្ឋជួយដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៩តាមបណ្តោយផ្លូវ៣៦០នៅចំណុចម្តុំលូទឹកស្អុយស្ថិតនៅក្នុងសង្កាត់បឹងកេងកង២ខណ្ឌចំការមន។

តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្នា៤​នាក់ស្រី៣នាក់នឹងប្រុសម្នាក់ម៉ូតូម៉ាកPCXពណ៌សមិនចាំស្លាកលេខទើបតែចេញមកពីញ្ញាំអីនៅម្តុំក្រោយវាំងរួចបំណងទៅផ្ទះណៈជិះមលដល់ចំណុចកើតហេតុខាងលើ ។

ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1GM-6582បានជិះមកជិតរួចធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះមានឈ្មោះដូចខាងលើបានសម្រេចហើយជិះរត់គេចខ្លួនប៉ុន្តែភ្លាមៗនោះដែរជនរងគ្រោះបានទំលាក់ស្រីៗ​៣នាក់ចុះរួចបានដេញជនសង្ស័យរហូតទៅដល់ចំណុចបុរីអង្គរក្នុងបុរីកាំកូបានប្រជាពលរដ្ឋនាំគ្នាជួយដេញទើបក្របួចជាប់ទាំង២នាក់យកទៅសួរនាំហើយជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចខ្លួនពិតជាបានឆក់កាបូបរបស់ជនរងគ្រោះពិតមែននៅក្នុងកាបូបមានលុយមួយចំនួននឹងទូរស័ព្ទដៃមួយគ្រឿង។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកេងកង២ដើម្បីអោយសមត្ថ កិច្ចកសាងសំណុំរឿងបញ្ចូនទៅតុលាចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់ ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print