ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបើករថយន្តមួយគ្រឿង សង្ស័យឆ្លងចរន្តឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់រថយន្តពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១០នឹង២៥នាទីយប់ ថ្ងៃទី២២ ខែមិនាឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ២១៤ កែងផ្លូវព្រះមុនីវង្ស ត្រង់ចំណុចក្បែរនឹងផ្លូវភ្លោះអូរឬស្សី ស្ថិតនៅក្នុងសង្កាត់បឹងរាំងខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិចិនបើករថយន្តមួយគ្រឿងម៉ាកស៊ឺដែសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2O-8777បើកបរតាមបណ្តោយផ្លូវ២១៤ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើនេះស្រាប់តែឆ្លងចរន្តប្រព័ន្ធភ្លើងឆេះហ៊ុយផ្សែងចេញមកពីក្បាលរថយន្តរួចជនជាតិចិននោះភ័យស្លន់ស្លោពបានឈប់រថយន្តនៅលើចញ្ចើមផ្លូវរួចហើយបើកទ្វារថយន្តចេញនឹងស្រែកអោយគេជួយតែភ្លើងនោះឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗក៏មានប្រជាពលរដ្ឋគាត់យកបំពង់ពន្លត់អគ្គីភ័យជួយបាញ់អស់មួយបំពង់នៅតែអត់រលត់ទើបសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងរាំងរាយការណ៍ហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់អស់មួយគ្រឿងហើយភ្លាមៗនោះដែរមានខាងម៉ូតូបាញ់ទឹករបស់ខាងសាលាខណ្ឌដូនពេញបានជួយបាញ់អស់មួយគ្រឿងទើបរលត់អស់ទាំងស្រុង។
ក្រោយពេលកើតហេតុករណីរថយន្តឆាបឆេះនេះបានរលត់អស់ទាំងស្រុងនៅវេលាម៉ោង១០នឹង៣៤នាទីយប់ថ្ងៃដ៏ដែល ៕ ធឿន ព្រែកជ័យ