សក្ដានុពលសេដ្ឋកិច្ច ទេសចរណ៍ សន្តិភាព ព្រឹកនេះនៅខេត្តព្រះសីហនុ ! នាវាទេសចរណ៍បរទេសមួយគ្រឿង ដឹកភ្ញៀវចម្រុះជាតិ សាសន៍ជាង ២,០០០នាក់ ចូលចតកំពង់ផែខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿងបានចូលចតកំពង់ផែក្រុងព្រះសីហនុ នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០១៩នេះ ។
អាជ្ញាធរបញ្ជាក់ថា៖ នាវាទេសចរណ៍នេះដឹកអ្នកទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន២,៣៦៤នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ និងមាននាវិកបម្រេី ការលើនាវាចំនួន១,០៦៩នាក់ ។
មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុបានឱ្យដឹងថា៖ នាវានេះមានដំណើរទេសចរណ៍មកពីប្រទេសវៀតណាម ចូលមកកម្ពុជានិង ចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញឆ្ពោះទៅប្រទេសថៃបន្តទៀតនៅវេលាម៉ោង១៧ល្ងាចថ្ងៃដដែល៕


ដោយ ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print