ព្រឹកនេះ ចាប់ផ្ដើមជាផ្លូវការហើយ ការបោះឆ្នោតសកលជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ នៅក្នុងប្រទេសថៃ មានពលរដ្ឋជាង៥២លាននាក់មានសិទ្ធទៅបោះឆ្នោត

ចែករំលែក៖

ទីក្រុងបាងកក៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩ ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃចាប់ផ្ដើមជាផ្លូវការហើយ ដោយការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស បានបើកទ្វារនៅម៉ោង៨៖០០នាទីព្រឹក ថ្ងៃអាទិត្យនេះ ដោយមានពលរដ្ឋចេញដំណើរពីលំនៅដ្ឋានទៅការិយាល័យបោះឆ្នោតរៀងៗខ្លួន។
តាមតួលេខយ៉ាងតិចក៏មានប្រជាពលរដ្ឋថៃ មានសិទ្ធិ បោះឆ្នោតប្រមាណ៥២លាននាក់ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការបោះឆ្នោតជាលើកដំបូងនេះ គិតចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំ២០១៤មក។
សូមបញ្ជាក់ថា៖ បើគិតពីការ ធ្វើរដ្ឋប្រហារ យោធា ទម្លាក់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពី តំណែង នាយករដ្ឋមន្ត្រី ថៃ កាលពីខែឧសភា ឆ្នាំ២០១៤ នោះគឺវាមានរយៈ០៥ឆ្នាំ ហើយ ក្នុង យុទ្ធនាការឃោសនារកសំឡេងឆ្លោត របស់បក្សនយោបាយ នានា មួយរយៈមកនេះ ប្រជាជនថៃភាគ ច្រើនត្រូវបានគេមើល ឃើញថា មានក្តីសង្ឃឹមក្នុងការស្តារលទ្ធិ ប្រជាធិបតេយ្យ របស់ខ្លួនឡើងវិញ ដោយពួកគេបានចាត់ទុកថា វាបានបាត់បង់ទៅ តាំងតែពីរដ្ឋប្រហារកាលពី០៥ឆ្នាំមុនម្ល៉េះ ប៉ុន្តែមួយចំនួនទៀតក៏នៅតែបង្ហាញការ ព្រួយបារម្ភផងដែរ។
មុនការបោះឆ្នោត២ថ្ងៃលោក ថាក់សុីន អតីតៈនាយករដ្ឋមន្ត្រីថៃដ៏មានប្រជាប្រិយភាព និងរងនូវរដ្ឋប្រហារយោធា បណ្តេញចេញពីតំណែង និរទេសខ្លួននៅក្រៅប្រទេសក៏បានរៀបចំពិធីមង្គលការកូនស្រីពៅរបស់នៅទីក្រុងហុងកុង ដោយមានភ្ញៀវកិត្តិយសអ្នកមុខ អ្នកការថៃ និងយាងចូលរួមពីព្រះរាមព្រះមហាក្សត្រថៃយ៉ាងអធឹកអាធម័។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ មណ្ឌលបោះឆ្នោត ចំនួន ៩៣,២០០កន្លែង បានបើកទ្វារ នៅទូទាំងខេត្ត ចំនួន ៧៧របស់ប្រទេស ថៃ ដែលអនុញ្ញាតឲ្យពលរដ្ឋ ចូលទៅ បោះឆ្នោតបាន ចាប់ពី វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទី ល្ងាច។ ដោយឡែក លទ្ធផលមិនទាន់ផ្លូវការ នឹងត្រូវប្រកាសនៅ វេលាម៉ោង៨៖០០នាទី យប់ថ្ងៃដដែល។ ដើម្បី អាច បង្កើតរដ្ឋាភិបាល មួយ បាន បក្សនយោបាយ ឈ្នះឆ្នោត ឬដៃគូចំរុះ ត្រូវការ អសនៈចាប់ពី ៣៧៦ ឡើងទៅក្នុងចំណោម អសនៈសរុប ៥០០ និង ២៥០អសនៈទៀតគឺនៅក្នុង ព្រឹទ្ធសភា។
សន្តិសុខត្រូវបានពង្រឹងដោយកម្រិតខ្ពស់ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស និងអ្នកទេសចរ បរទេស ការទូត ជាដើម៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print