អ្នកទស្សន៍ទាយពិការភ្នែកទាំង២លោក យាយ Vanga បានព្រមានពីការឈ្លានពាន់ នៅតំបន់អឺរ៉ុបពីក្រុមអ៊ិទស្លាមជ្រុលនិយមនៅឆ្នាំ២០១៦ ។ ការទស្សន៍ទាយនេះបាន ធ្វើឱ្យគេនឹកឃើញដល់ជនអន្ដោប្រវេសន៍ រាប់សែននាក់ចូលទៅកាន់តំបន់អឺរ៉ុប ដោយក្នុងនោះមានក្រុមអ្ស៊ិ្លាមជ្រុល និយមបង្កប់ខ្លួនដើម្បីវាយប្រហារបង្ក អុកឡុកនៅតំបន់អឺរ៉ុប។
គ្រូទាយជនជាតិប៊ុលហ្គារីបានទទួល មរណភាពនៅឆ្នាំ១៩៩៦ ក្នុងអាយុ៨៥ ឆ្នាំ ។ លោកយាយកាន់តែល្បីល្បាញពី ការទស្សន៍ទាយជោគវាសនាពិភពលោក ស្ទើរតែត្រូវ១០០ភាគរយ ពិសេសព្រឹត្ដិ ការណ៍វាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែញ្ញា ឆ្នាំ២០០១ នៅអាមេរិក និង រលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ ។ លោកយាយក៏បានទស្សន៍ទាយពីការធំ ធាត់របស់ក្រុមអ៊ិលស្លាមបង្កើតរដ្ឋIS ផង ដែរ ។ តាមការទស្សន៍ទាយនៅឆ្នាំ២០៤៣ ក្រុមអ៊ិកស្លាមបង្កើតរដ្ឋនឹងបានសម្រេច គោលដៅក្នុងការបង្កើតអណាចក្រអ៊ិាស្លាម ដោយយកទីក្រុងរ៉ូមធ្វើជារដ្ឋធានី ។
លោកយាយបានទស្សន៍ទាយពីព្រឹត្ដិ ការពិភពលោកទុកមុន ក្នុងនោះមាន ទាំងសង្គ្រាមសាសនា និងសង្គ្រាមលោក លើកទី៣ទៀតផង ។ ការទស្សន៍ទាយត្រូវ ដល់ទៅ៨៥ភាគរយ ធ្វើឱ្យមនុស្សជា ច្រើនព្រួយបារម្ភពីវាសនាអនាគតកូន ចៅជំនាន់ក្រោយ ។ លោកយាយបានព្យា ករណ៍ថា អឺរ៉ុបនឹងមិនស្ថិតស្ថេរនោះ ឡើយនៅចុងឆ្នាំ២០១៦ ហើយទ្វីបអឺរ៉ុប ទាំងមូលនឹងក្លាយទៅជាវាលរហោស្ថាន ។
តាមការទស្សន៍ទាយរបស់គ្រូទាយពី ជោគវាសនារបស់ពិភពលោកជនជាតិបារាំងលោក Nostradamus ឮលោក យាយVanga ជនជាតិប៊ុលហ្គារីពិការ ភ្នែកទាំងសងខាងបានទស្សន៍ទាយថា ឆ្នាំ ២០១៥ជាឆ្នាំដែលពោរពេញទៅដោយ គ្រោះមហន្ដរាយសោកនាដកម្មជាច្រើនបានកើតឡើង ។
ក្រុមអ្នកវិទ្យាសាស្ដ្របានវិភាគជុំវិញការទស្សន៍ទាយពីអនាគតរបស់គ្រូទាយ Nostradamus តាំងពីឆ្នាំ១៥០៣-១៥៦៦ ដោយពេលនោះបានទស្សន៍ទាយថា នៅ ឆ្នាំ២០១៥ពិភពលោកនឹងប្រឈមគ្រោះមហន្ដរាយផ្សេងៗជាច្រើន ។ តាមការ ទស្សន៍ទាយឆ្នាំ២០១៥នឹងមានការធ្វើ ឃាតមេដឹកនាំ៤ប្រទេសដែលមានអំណាច បំផុតលើពិភពលោក ប៉ុន្ដែមិនបាន បញ្ជាក់ថា មេដឹកនាំក្នុងប្រទេសណា មួយនោះទេ ។ គ្រូទាយ Nostradamus បានទស្សន៍ទាយទៀតថា អាល្លឺម៉ង់ និង បារាំងត្រូវប្រឈមនឹងវិបត្ដិសេដ្ឋកិច្ចទ្រង់ ទ្រាយធំបំផុតកើតឡើងនៅឆ្នាំនេះ ។
គ្រូទាយ Nostradamus បានទស្សន៍ ទាយថា ភ្នំភ្លើង Vesuvius ក្នុងប្រទេស អ៊ីតាលីនឹងផ្ទុះឡើងព្រួសកម្អែទ្រង់ទ្រាយធំបំផុតនៅចុងឆ្នាំ២០១៥ ឬដើមឆ្នាំ ២០១៦បង្កឱ្យមានសោកនាដកម្មកើត ឡើង ។ ការព្រួសកម្អែនៅពេលខាងមុខ នឹងក្លាយជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់ មានចាប់តាំងពីឆ្នាំ៦៣១ ។ តាមការ ទស្សន៍ទាយនៅមុនភ្នំភ្លើងព្រួសកម្អែកើត មានការរញ្ជួយដីអូសបន្លាយពី៦-១០នាទី ក្រោយមកកម្អែភ្នំភ្លើងនឹងហូរចុះពីកំពូល ភ្នំដូចជាទឹកជ្រោះអាចសម្លាប់មនុស្សពី៦ពាន់ដល់១៦ពាន់នាក់ ។
គ្រូទាយ Nostradamus បានទស្សន៍ ទាយទៀតថា នៅខែវិច្ឆិកា ឆ្នាំ២០១៥ សីតុណ្ហភាពមធ្យមនៅលើភពផែនដីកើន ឡើងរហូតដល់៥៩អង្សាសេ និងបង្កឱ្យ មានគ្រោះអគ្គិភ័យជាច្រើនកើតឡើង ។ ពេលនោះព្រៃឈើទាំងឡាយរងការបំផ្លាញ ហើយស្រទាប់អូហ្សូនត្រូវបានធ្លុះធ្លាយធំឡើងភពផែនដីនឹងទទួលផលប៉ះពាល់យ៉ាង ខ្លាំងពីពន្លឺពណ៌ស្វាយដែលមានជាតិពុលមានគ្រោះដល់សុខភាពមនុស្ស ។ ទន្ទឹម នឹងនោះលោកក៏បានទស្សន៍ទាយពីគ្រោះរញ្ជួយដីបំផ្លាញអាមេរិក និងគ្រោះ អត់ឃ្លានជាទ្រង់ទ្រាយធំកើតឡើងនៅ ទ្វីបអាហ្វ្រិក ។
គ្រូទាយ Nostradamus បានបញ្ជាក់ ទៀតថា នៅឆ្នាំ២០១៥ជាឆ្នាំផ្ទុះសង្គ្រាម សាសនារវាងសាសនាគ្រិស្ដនឹងសាស នាអ្ស៊ិ្លាម បានជំរុញឱ្យមនុស្សជាតិឆ្ពោះ ទៅរកមាត់រណ្ដៅសង្គ្រាមលោកជាថ្មី ។ តាមការទស្សន៍ទាយរបស់លោកនៅឆ្នាំ២០១៥អ្នកដែលស្លាប់អាចរស់ឡើងវិញ។ នៅក្នុងសៀវភៅដែលលោកបានសរសេរ នៅពេលនេះឋាននរកពុំមានបន្ទប់ទំនេរសម្រាប់ទទួលវិញ្ញាណខ្មោចទៀតឡើយ ហើយត្រូវឱ្យព្រលឹងខ្មោចនោះមកចូលខ្លួន ប្រាណវិញ ។ ពេលនោះមនុស្សអាចរស់ នៅបានយូរអាចមានអាយុដល់២០០ឆ្នាំ ។
ចំណែកគ្រូទាយពិការភ្នែកលោកយាយ Vanga ក៏បានទស្សន៍ទាយពីការប្រែ ប្រួលនៅឆ្នាំ២០១៥នេះមិនខុសអ្វីពីគ្រូទាយ Nostradamus នោះដែរ ។ លោកយាយ Vanga បានទស្សន៍ទាយថា នៅឆ្នាំ ២០១៥នឹងមានសង្គ្រាមជាទ្រង់ទ្រាយធំ ពាក់ព័ន្ធសាសនា ហើយមានសង្គ្រាម ស៊ីវិលកើតឡើងនៅប្រទេសមួយចំនួន ទៀត ។ លោកយាយបានទស្សន៍ទាយថា គ្រោះមហន្ដរាយជាច្រើននៅលើពិភព លោកនឹងកើតឡើងនៅឆ្នាំ២០១៥ ដូចជា ការផ្ទុះនៅលើព្រះអាទិត្យធ្វើឱ្យមនុស្សជាតិ ប្រឈមនឹងភាពងងឹតហើយធ្វើឱ្យឧបករណ៍ អេឡិចត្រូនិកទាំងអស់នៅលើផែនដីខូចខាតមិនដំណើរការទាំងអស់ ។
លោកយាយបានទស្សន៍ទាយបន្ដថា នៅឆ្នាំ២០១៥ពលរដ្ឋដែលគ្មានការងារ ធ្វើកើនឡើងខ្ពស់បំផុត ។ ក្រៅពីនេះនៅ ក្នុងឆ្នាំ២០១៥ក្រុមវេជ្ជសាស្ដ្រនឹងរកឃើញ ឱសថដែលអាចព្យាបាលជំងឺមហារីក ជាសះស្បើយទាំងស្រុងប្រកបដោយជោគ ជ័យ ។ យើងអាចមើលឃើញថា អ្នក ទស្សន៍ទាយលំដាប់ពិភពលោកដែលគេចាត់ទុកថា ទាយឆុតបំផុតនៅក្នុងប្រវត្ដិ សាស្ដ្រពីវាសនារបស់ពិភពលោកបានបញ្ជាក់ថា ឆ្នាំ២០១៥មិនសូវប្រសើរ ប៉ុន្មានឡើយសម្រាប់មនុស្សជាតិ ។ ផ្ទុយ ទៅវិញក្រុមអ្នកឯកទេសវិភាគនយោបាយ បែរជាមានទំនុកចិត្ដនៅឆ្នាំ២០១៥ ជា ឆ្នាំប្រសើរជាងឆ្នាំ២០១៤ ដោយមាន ចំណុចជាច្រើនប្រែប្រួលប្រសើរឡើង វិញ ។ បើទោះបីឆ្នាំ២០១៥ គេបានចាត់ ទុកថា ជាឆ្នាំសោកនាដកម្ម ប៉ុន្ដែក៏ មានស្ថានភាពជាច្រើនដែលល្អប្រសើរជាងឆ្នាំមុនៗ ។
អ្វីដែលប្រសើរនៅក្នុងឆ្នាំនេះគឺកិច្ច ព្រមព្រៀងជាប្រវត្ដិសាស្ដ្រ ក្នុងនោះមាន កិច្ចព្រមព្រៀងរវាងអាមេរិកនឹងគុយបា ក្រោយរយៈពេលជាង៥០ឆ្នាំប្រឈមមុខតានតឹងដាក់គ្នា ហើយឆ្លងកាត់ជាច្រើន ជំនាន់ទើបតែពេលនេះក្រោមការដឹកនាំរបស់លោក អូបាម៉ា ទើបមានព្រឹត្ដិ ការណ៍ជាប្រវត្ដិសាស្ដ្រនោះកើតឡើង ។ ជាមួយគ្នានេះកិច្ចព្រមព្រៀងបរមាណូ រវាងអ៊ីរ៉ង់នឹងលោកខាងលិចជួយឱ្យបញ្ចប់ នូវក្ដីព្រួយបារម្ភពីសហគមន៍អន្ដរជាតិ ។ កិច្ចព្រមព្រៀងទាំង២ខាងលើចាត់ទុកថាជាប្រវត្ដិសាស្ដ្រ ដោយនេះវាបានជួយ ឱ្យមានទំនាក់ទំនងកាន់តែប្រសើរឡើង ពិសេសវិស័យសេដ្ឋកិច្ចតែម្ដង ៕
ប្រែសម្រួល៖ ម៉ែវ សាធី