ភ្នំពេញ៖ បុរសម្នាក់ដែលគេដឹងថា ជាមន្ត្រីយោធាបានបើករថយន្តម៉ាក ហាយព្រីត ក្នុងល្បឿនលឿនបានគេចពីម៉ូតូដែលជិះពីមុខក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់៣កង់ ។
ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅទល់មុខភោជនីយដ្ឋាន KTV168 ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បើតាមសាក្សីដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកហាយព្រីត ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2V.7000 ដែលបើកបរដោយបុរសម្នាក់ដែលជាមន្ត្រីយោធា ក្នុងទិសដៅពីជើងទៅត្បួង ក្នុងល្បឿនយ៉ាងលឿន(ពីក្បាលថ្នល់ ទៅចាក់អង្រែ) ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកដែលជិះគេចពីគំនរសំរាម ភ្លាមនោះរថយន្តបង្ក ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់៣កង់ ។ រីឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេង ដែលមិនអាចបន្តទៅមុខលែងរួច ហើយក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកអន្តរាគមន៍ និងធ្វើការវាស់វែងស្ទួចរថយន្តបង្កយកទៅរក្សាទុកនៅឯការិយាល័យចររាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ