(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ តើ​អឺរ៉ុប​អាច​ក្លាយទៅជា​វាល​រហោស្ថាន​ដូច​ការ​ទស្សន៍​ទាយ​របស់​ ហោរា​ល្បី​បំផុត​លើ​ពិភពលោក​ដែរ​ទេ​?

ចែករំលែក៖

​អ្នក​ទស្សន៍​ទាយ​ពិការ​ភ្នែក​ទាំង​២​លោក​ យាយ​ Vanga​ បាន​ព្រមាន​ពី​ការ​ឈ្លានពាន់​ នៅ​តំបន់​អឺរ៉ុប​ពី​ក្រុម​អ៊ិ​ទ​ស្លា​ម​ជ្រុលនិយម​នៅ​ឆ្នាំ​២០១៦​ ។​ ការ​ទស្សន៍​ទាយ​នេះ​បាន​ ធ្វើ​ឱ្យ​គេ​នឹកឃើញ​ដល់​ជនអន្ដោប្រវេសន៍​ រាប់​សែន​នាក់​ចូល​ទៅ​កាន់​តំបន់​អឺរ៉ុប​ ដោយ​ក្នុង​នោះ​មាន​ក្រុម​អ្ស៊ិ្ល​ា​ម​ជ្រុល​ និយម​បង្កប់ខ្លួន​ដើម្បី​វាយប្រហារ​បង្ក​ អុកឡុក​នៅ​តំបន់​អឺរ៉ុប​។​

gfdg

​គ្រូទាយ​ជនជាតិ​ប៊ុល​ហ្គា​រី​បាន​ទទួល​ មរណភាព​នៅ​ឆ្នាំ​១៩៩៦​ ក្នុង​អាយុ​៨៥​ ឆ្នាំ​ ។​ លោកយាយ​កាន់តែ​ល្បីល្បាញ​ពី​ ការ​ទស្សន៍​ទាយ​ជោគវាសនា​ពិភពលោក​ ស្ទើរតែ​ត្រូវ​១០០​ភាគរយ​ ពិសេស​ព្រឹត្ដិ​ ការណ៍​វាយប្រហារ​ភេរវកម្ម​នៅ​ថ្ងៃ​ទី​១១​ ខែ​ញ្ញា​ ឆ្នាំ​២០០១​ នៅ​អា​មេ​រិ​ក​ និង​ រលក​យក្ស​ស៊ូ​ណា​មិ​កាលពី​ឆ្នាំ​២០០៤​ ។​ លោកយាយ​ក៏​បាន​ទស្សន៍​ទាយ​ពី​ការ​ធំ​ ធាត់​របស់​ក្រុម​អ៊ិ​លស្លា​ម​បង្កើត​រដ្ឋ​IS​ ផង​ ដែរ​ ។​ តាម​ការ​ទស្សន៍​ទាយ​នៅ​ឆ្នាំ​២០៤៣​ ក្រុម​អ៊ិ​ក​ស្លា​ម​បង្កើត​រដ្ឋ​នឹង​បាន​សម្រេច​ គោលដៅ​ក្នុង​ការ​បង្កើត​អ​ណា​ចក្រ​អ៊ិ​ា​ស្លា​ម​ ដោយ​យក​ទីក្រុង​រ៉ូ​ម​ធ្វើ​ជា​រដ្ឋធានី​ ។​

​លោកយាយ​បាន​ទស្សន៍​ទាយ​ពី​ព្រឹត្ដិ​ ការ​ពិភពលោក​ទុក​មុន​ ក្នុង​នោះ​មាន​ ទាំង​សង្គ្រាម​សាសនា​ និង​សង្គ្រាមលោក​ លើក​ទី​៣​ទៀត​ផង​ ។​ ការ​ទស្សន៍​ទាយ​ត្រូវ​ ដល់​ទៅ​៨៥​ភាគរយ​ ធ្វើ​ឱ្យ​មនុស្ស​ជា​ ច្រើន​ព្រួយបារម្ភ​ពី​វាសនា​អនាគត​កូន​ ចៅ​ជំនាន់​ក្រោយ​ ។​ លោកយាយ​បាន​ព្យា​ ករ​ណ៍​ថា​ អឺរ៉ុប​នឹង​មិន​ស្ថិតស្ថេរ​នោះ​ ឡើយ​នៅ​ចុងឆ្នាំ​២០១៦​ ហើយ​ទ្វីបអឺរ៉ុប​ ទាំងមូល​នឹង​ក្លាយទៅជា​វាល​រហោស្ថាន​ ។​

​តាម​ការ​ទស្សន៍​ទាយ​របស់​គ្រូទាយ​ពី​ ជោគវាសនា​របស់​ពិភពលោក​ជនជាតិ​បារាំង​លោក​ Nostradamus​ ឮ​លោក​ យាយ​Vanga​ ជនជាតិ​ប៊ុល​ហ្គា​រី​ពិការ​ ភ្នែក​ទាំង​សងខាង​បាន​ទស្សន៍​ទាយ​ថា​ ឆ្នាំ​ ២០១៥​ជា​ឆ្នាំ​ដែល​ពោរពេញ​ទៅ​ដោយ​ គ្រោះ​មហន្ដរាយ​សោកនាដកម្ម​ជា​ច្រើន​បាន​កើតឡើង​ ។​

​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​វិភាគ​ជុំវិញ​ការ​ទស្សន៍​ទាយ​ពី​អនាគត​របស់​គ្រូទាយ​ Nostradamus​ តាំងពី​ឆ្នាំ​១៥០៣-១៥៦៦​ ដោយពេល​នោះ​បាន​ទស្សន៍​ទាយ​ថា​ នៅ​ ឆ្នាំ​២០១៥​ពិភពលោក​នឹង​ប្រឈម​គ្រោះ​មហន្ដរាយ​ផ្សេងៗ​ជា​ច្រើន​ ។​ តាម​ការ​ ទស្សន៍​ទាយ​ឆ្នាំ​២០១៥​នឹង​មានការ​ធ្វើ​ ឃាត​មេដឹកនាំ​៤​ប្រទេស​ដែល​មាន​អំណាច​ បំផុត​លើ​ពិភពលោក​ ប៉ុន្ដែ​មិន​បាន​ បញ្ជាក់​ថា​ មេដឹកនាំ​ក្នុង​ប្រទេស​ណា​ មួយ​នោះ​ទេ​ ។​ គ្រូទាយ​ Nostradamus​ បាន​ទស្សន៍​ទាយ​ទៀត​ថា​ អា​ល្លឺ​ម៉​ង់​ និង​ បារាំង​ត្រូវ​ប្រឈម​នឹង​វិបត្ដិ​សេដ្ឋកិច្ច​ទ្រង់​ ទ្រាយ​ធំ​បំផុត​កើតឡើង​នៅ​ឆ្នាំ​នេះ​ ។​

​គ្រូទាយ​ Nostradamus​ បាន​ទស្សន៍​ ទាយ​ថា​ ភ្នំភ្លើង​ Vesuvius​ ក្នុង​ប្រទេស​ អ៊ី​តា​លី​នឹង​ផ្ទុះ​ឡើង​ព្រួស​ក​ម្អែ​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ចុងឆ្នាំ​២០១៥​ ឬ​ដើមឆ្នាំ​ ២០១៦​បង្ក​ឱ្យ​មាន​សោកនាដកម្ម​កើត​ ឡើង​ ។​ ការ​ព្រួស​ក​ម្អែ​នៅ​ពេល​ខាង​មុខ​ នឹង​ក្លាយជា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​ មាន​ចាប់តាំងពី​ឆ្នាំ​៦៣១​ ។​ តាម​ការ​ ទស្សន៍​ទាយ​នៅ​មុន​ភ្នំភ្លើង​ព្រួស​ក​ម្អែ​កើត​ មានការ​រញ្ជួយ​ដី​អូស​បន្លាយ​ពី​៦-១០​នាទី​ ក្រោយមក​ក​ម្អែ​ភ្នំភ្លើង​នឹង​ហូរ​ចុះ​ពី​កំពូល​ ភ្នំ​ដូច​ជា​ទឹកជ្រោះ​អាច​សម្លាប់​មនុស្ស​ពី​៦​ពាន់​ដល់​១៦​ពាន់​នាក់​ ។​

​គ្រូទាយ​ Nostradamus​ បាន​ទស្សន៍​ ទាយ​ទៀត​ថា​ នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សីតុណ្ហភាព​មធ្យម​នៅ​លើ​ភព​ផែនដី​កើន​ ឡើង​រហូត​ដល់​៥៩​អង្សា​សេ​ និង​បង្ក​ឱ្យ​ មាន​គ្រោះ​អគ្គិភ័យ​ជា​ច្រើន​កើតឡើង​ ។​ ពេល​នោះ​ព្រៃឈើ​ទាំងឡាយ​រង​ការ​បំផ្លាញ​ ហើយ​ស្រទាប់​អូហ្សូន​ត្រូវ​បាន​ធ្លុះធ្លាយ​ធំ​ឡើង​ភព​ផែនដី​នឹង​ទទួលផល​ប៉ះពាល់​យ៉ាង​ ខ្លាំង​ពី​ពន្លឺ​ពណ៌​ស្វាយ​ដែល​មាន​ជាតិពុល​មាន​គ្រោះ​ដល់​សុខភាព​មនុស្ស​ ។​ ទន្ទឹម​ នឹង​នោះ​លោក​ក៏​បាន​ទស្សន៍​ទាយ​ពី​គ្រោះ​រញ្ជួយ​ដី​បំផ្លាញ​អា​មេ​រិ​ក​ និង​គ្រោះ​ អត់ឃ្លាន​ជា​ទ្រង់ទ្រាយ​ធំ​កើតឡើង​នៅ​ ទ្វីបអាហ្វ្រិក​ ។​

​គ្រូទាយ​ Nostradamus​ បាន​បញ្ជាក់​ ទៀត​ថា​ នៅ​ឆ្នាំ​២០១៥​ជា​ឆ្នាំ​ផ្ទុះ​សង្គ្រាម​ សាសនា​រវាង​សាសនា​គ្រិស្ដ​នឹង​សាស​ នា​អ្ស៊ិ្ល​ា​ម​ បាន​ជំរុញ​ឱ្យ​មនុស្សជាតិ​ឆ្ពោះ​ ទៅ​រក​មាត់​រណ្ដៅ​សង្គ្រាមលោក​ជា​ថ្មី​ ។​ តាម​ការ​ទស្សន៍​ទាយ​របស់​លោក​នៅ​ឆ្នាំ​២០១៥​អ្នក​ដែល​ស្លាប់​អាច​រស់​ឡើង​វិញ​។​ នៅ​ក្នុង​សៀវភៅ​ដែល​លោក​បាន​សរសេរ​ នៅ​ពេល​នេះ​ឋាននរក​ពុំ​មាន​បន្ទប់​ទំនេរ​សម្រាប់​ទទួល​វិញ្ញាណ​ខ្មោច​ទៀត​ឡើយ​ ហើយ​ត្រូវ​ឱ្យ​ព្រលឹង​ខ្មោច​នោះ​មក​ចូលខ្លួន​ ប្រាណ​វិញ​ ។​ ពេល​នោះ​មនុស្ស​អាច​រស់​ នៅ​បាន​យូរ​អាច​មាន​អាយុ​ដល់​២០០​ឆ្នាំ​ ។​

​ចំណែក​គ្រូទាយ​ពិការ​ភ្នែក​លោកយាយ​ Vanga​ ក៏​បាន​ទស្សន៍​ទាយ​ពី​ការ​ប្រែ​ ប្រួល​នៅ​ឆ្នាំ​២០១៥​នេះ​មិន​ខុស​អ្វី​ពី​គ្រូទាយ​ Nostradamus​ នោះ​ដែរ​ ។​ លោកយាយ​ Vanga​ បាន​ទស្សន៍​ទាយ​ថា​ នៅ​ឆ្នាំ​ ២០១៥​នឹង​មាន​សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​ ពាក់ព័ន្ធ​សាសនា​ ហើយ​មាន​សង្គ្រាម​ ស៊ី​វិល​កើតឡើង​នៅ​ប្រទេស​មួយ​ចំនួន​ ទៀត​ ។​ លោកយាយ​បាន​ទស្សន៍​ទាយ​ថា​ គ្រោះ​មហន្ដរាយ​ជា​ច្រើន​នៅ​លើ​ពិភព​ លោក​នឹង​កើតឡើង​នៅ​ឆ្នាំ​២០១៥​ ដូច​ជា​ ការ​ផ្ទុះ​នៅ​លើ​ព្រះអាទិត្យ​ធ្វើ​ឱ្យ​មនុស្សជាតិ​ ប្រឈម​នឹង​ភាព​ងងឹត​ហើយ​ធ្វើ​ឱ្យ​ឧបករណ៍​ អេ​ឡិច​ត្រូ​និក​ទាំងអស់​នៅ​លើ​ផែនដី​ខូចខាត​មិន​ដំណើរការ​ទាំងអស់​ ។​

​លោកយាយ​បាន​ទស្សន៍​ទាយ​បន្ដ​ថា​ នៅ​ឆ្នាំ​២០១៥​ពលរដ្ឋ​ដែល​គ្មាន​ការងារ​ ធ្វើ​កើនឡើង​ខ្ពស់​បំផុត​ ។​ ក្រៅពី​នេះ​នៅ​ ក្នុង​ឆ្នាំ​២០១៥​ក្រុម​វេជ្ជសាស្ដ្រ​នឹង​រក​ឃើញ​ ឱសថ​ដែល​អាច​ព្យាបាល​ជំងឺមហារីក​ ជា​សះស្បើយ​ទាំងស្រុង​ប្រកបដោយ​ជោគ​ ជ័យ​ ។​ យើង​អាច​មើលឃើញ​ថា​ អ្នក​ ទស្សន៍​ទាយ​លំដាប់​ពិភពលោក​ដែល​គេ​ចាត់​ទុក​ថា​ ទាយ​ឆុត​បំផុត​នៅ​ក្នុង​ប្រវត្ដិ​ សាស្ដ្រ​ពី​វាសនា​របស់​ពិភពលោក​បាន​បញ្ជាក់​ថា​ ឆ្នាំ​២០១៥​មិនសូវ​ប្រសើរ​ ប៉ុន្មាន​ឡើយ​សម្រាប់​មនុស្សជាតិ​ ។​ ផ្ទុយ​ ទៅ​វិញ​ក្រុម​អ្នកឯកទេស​វិភាគ​នយោបាយ​ បែរជា​មាន​ទំនុកចិត្ដ​នៅ​ឆ្នាំ​២០១៥​ ជា​ ឆ្នាំ​ប្រសើរ​ជាង​ឆ្នាំ​២០១៤​ ដោយ​មាន​ ចំណុច​ជា​ច្រើន​ប្រែប្រួល​ប្រសើរ​ឡើង​ វិញ​ ។​ បើ​ទោះបី​ឆ្នាំ​២០១៥​ គេ​បាន​ចាត់​ ទុក​ថា​ ជា​ឆ្នាំ​សោកនាដកម្ម​ ប៉ុន្ដែ​ក៏​ មាន​ស្ថានភាព​ជា​ច្រើន​ដែល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​ ។​

​អ្វី​ដែល​ប្រសើរ​នៅ​ក្នុងឆ្នាំនេះ​គឺ​កិច្ច​ ព្រមព្រៀង​ជា​ប្រវត្ដិសាស្ដ្រ​ ក្នុង​នោះ​មាន​ កិច្ចព្រមព្រៀង​រវាង​អា​មេ​រិ​ក​នឹង​គុយ​បា​ ក្រោយ​រយៈពេល​ជាង​៥០​ឆ្នាំ​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​ ហើយ​ឆ្លងកាត់​ជា​ច្រើន​ ជំនាន់​ទើបតែ​ពេល​នេះ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ អូ​បា​ម៉ា​ ទើប​មាន​ព្រឹត្ដិ​ ការណ៍​ជា​ប្រវត្ដិសាស្ដ្រ​នោះ​កើតឡើង​ ។​ ជាមួយ​គ្នា​នេះ​កិច្ចព្រមព្រៀង​បរមាណូ​ រវាង​អ៊ី​រ៉​ង់​នឹង​លោក​ខាងលិច​ជួយ​ឱ្យ​បញ្ចប់​ នូវ​ក្ដី​ព្រួយបារម្ភ​ពី​សហគមន៍​អន្ដរជាតិ​ ។​ កិច្ចព្រមព្រៀង​ទាំង​២​ខាងលើ​ចាត់​ទុក​ថា​ជា​ប្រវត្ដិសាស្ដ្រ​ ដោយ​នេះ​វា​បាន​ជួយ​ ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​ ពិសេស​វិស័យសេដ្ឋកិច្ច​តែ​ម្ដង​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print