ភ្នំពេញៈ ដោយសារតែទុកចិត្តហៅមកនៅជាមួយឲ្យ
ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ មិញ សុមេត្តា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១០ ផ្លូវជាតិលេខ១ ភូមិតាង៉ូវក្រោម២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យឈ្មោះ លី យ៉ាណី ហៅបុត្រ អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
តាមពាក្យបណ្តឹងជនរងគ្រោះ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ មុនកើតហេតុគាត់បានហៅជាងមកជួសជុលផ្ទះ ហើយអោយជនសង្ស័យខាងលើ ជួយមើលជាងនៅផ្ទះ ចំណែកគាត់ទៅធ្វើការ លុះដល់ល្ងាចថ្ងៃដដែល គាត់បានត្រឡប់មកផ្ទះវិញ ស្រាប់តែបាត់ជនសង្ស័យ ព្រមទាំងបាត់ម៉ូតូមួយគ្រឿងម៉ាក ZOMMER X ពណ៌ទឹកប្រាក់ លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GA-4625។
នៅក្នុងពាក្យបន្តឹង បន្តថា ក្រោយពីបាត់ម៉ូតូ គាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅ