ភ្នំពេញ ៖ លោកគឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យផងនោះ ថ្លែងថា ការលក់យានយន្តដោយមិនបានកាត់ឈ្មោះ , ម្ចាស់ដើមច្បាស់ជាជាប់ជំពាក់នឹងការបកស្រាយជាមួយ សមត្ថកិច្ច ។
ថ្មីៗនេះកេីត ឡើងមានករណីគ្រោះថ្នាក់ ចរាចរណ៍ ដ៏រន្ធត់ មួយបណ្ដាលឲ្យនិស្សិត ស្រី ម្នាក់ ឈ្មោះ ឌុំ រីដា ស្លាប់យ៉ាង អាណោចអាធ័ម ដោយម្ចាស់ដើមនៃ យានយន្ត ម៉ាកRANGE ROVER ផ្លាកលេខ 2AF-7777 ឈ្មោះ សេង ពិទូរ្យ ពាក់ ផ្កាយ ១ បញ្ជាក់ថា យានយន្តនេះបានលក់ឱ្យអ្នក ដទៃប្រមាណ ៣ឆ្នាំហើយតែពុំទាន់បាន កាត់ឈ្មោះ ។
ពាក់ព័ន្ធបញ្ហា នេះលោក គឹម សន្តិភាពថ្លែង នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៩ នេះថា “បញ្ហាដែលបានកើតឡើងជាឧទាហរណ៍ជាក់ស្តែង “។ ការលក់យានយន្ត ដោយមិនបានកាត់ឈ្មោះ(ផ្ទេរកម្មសិទ្ធិ) ចង់មិនចង់ម្ចាស់យានយន្តដើមច្បាស់ជាជាប់ជំពាក់នឹងការបកស្រាយជាមួយសមត្ថកិច្ច ក្នុងករណីដែលយានយន្តនោះក្លាយជាមធ្យោបាយប្រព្រឹត្តបទល្មើសណាមួយ ។
រដ្ឋលេខាធិការ ក្រសួង យុត្តិធម៌ រូប នេះ បន្ត ថា “ដើម្បីជៀសផុតពីបញ្ហា សូមមេត្តាកាត់ឈ្មោះ(ផ្ទេរកម្មសិទ្ធិ) នៅរាល់ពេលដែលមានការទិញ-លក់យានយន្ត !”៕
ដោយ៖ ចេស្តា