តូចចិត្តនឹងជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួននៅលើផ្ទះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលស្រុកក្រគរ សហការចុះពិនិត្យ និងស្រាវជ្រាវ ករណីបុរសម្នាក់ធ្វើអត្តឃាតបានសម្រេច​នៅលើផ្ទះដែលគេសង្ស័យអាចបណ្ដាលមកពីមានជំងឺរុាំរ៉ៃប្រចាំកាយ ។
 ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃពុធ ៧រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
 ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នួន ភួង ភេទប្រុស អាយុ ៧៥ឆ្នាំ ជនជាតិខ្មែរ ។ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ជនរងគ្រោះមានប្រពន្ធ និងកូនប្រុសស្រីចំនួន ៨នាក់។
 ប្រភពព័ត៌មានខាងលើបន្តថា ករណីនេះគេឃើញសមត្តកិច្ចពិសេសនគរបាល សហការចុះពិនិត្យ និងធ្វើការស្រាវ​ជ្រាវដើម្បីស្រង់យកម្លើយ ជនរងគ្រោះបានយកក្រមាពណ៏សក្រហម ចងព្យួកទៅផ្លានលើផ្ទះបណ្ដាលឲ្យស្លាប់ ហើយករណីនេះអាចបណ្ដាលមកពីអាក់អន់ចិត្តមានជំងឺរាំុរ៉ៃប្រចាំកាយ(ក្រិនថ្លើម)។
 ប្រភពដដែលបន្តទៀតថា សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាត្តិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print