ប្តីកំណាចផឹកប៉ះចំស្រារករឿង ទាញដំបងវាយប្រពន្ធឲ្យសន្លប់

ចែករំលែក៖

ខេត្ក្រចេះ: មានករណីអំពើហិង្សាមួយកើតឡើងដោយ បុរសម្នាក់ផឹកស្រាស្រវឹងក្នុងវង់ផឹក​ស៊ី​រក​រឿង​វាយ​​ប្រពន្ធ នឹងព្រនង់យ៉ាងចាស់ដៃ បណ្តាលឲ្យប្រពន្ធ​សន្លប់ត្រូវបានអ្នកភូមិដឹកយក​ទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកបុរសជាប្តីកំណាចដែលផឹកផឹកប៉ះចំស្រារករឿង ទាញដំបងវាយប្រពន្ធសន្លប់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភា្លមៗដែរ ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃអង្គារ ៦រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២៦ ខែមីនា ឆ្នាំ ​២០១៩ នៅភុមិ- ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល គ្រញូងមានជ័យ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណាត ស្តើង ភេទស្រី អាយុ ៣១ឆ្នាំ រងរបួសយ៉ាងដំណំលើផ្ទៃមុខ និងដងខ្លួន ជាប្រពន្ធ ។ ចំណែកជនសង្ស័យជាប្តី ឈ្មោះ បាន តុលា អាយុ ៣៥ឆ្នាំ មានមុខរបរ ជាកម្មករ ក្រុមហ៊ុនកៅស៊ូ មានទីលំនៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីអង្គុយផឹកស្រាជាមួយកម្មករចម្ការកៅស៊ូ ៣-៤នាក់ទៀត ហើយគាប់ជួនប្រពន្ធចូលទៅផឹកស្រាដែរ ធ្វើឲ្យបុរសជាប្តីខឹងមួរម៉ៅ ក៏ទាស់​សម្ដីជាមួយប្រពន្ធយ៉ាងយូរ។ មួយសន្ទុះដោយទ្រាំមិនបាន និងដោយមានជាតិសុរាចូលពោះ​ផងនោះ ប្តីបានទាញព្រនង់ប៉ុនមេជើងមកវាយក្បាល និង ដងខ្លួនប្រពន្ធ ទាល់តែសន្លប់ទើប​ឈប់ ទោះបីក្រុមកម្មករជួយឃាត់យ៉ាងណាក៏ដោយក៏មិនស្តាប់ដែរ។

បន្ទាប់មកសមត្ថកិច្ច នគរបាលប៉ុស្តិ៍ទៅដល់ ឃាត់ប្តីកំណាច​និងរឹបអូសវត្ថុតាងព្រនង់​ឈើចំនួន៣ដើមរួចកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print