ភ្នំពេញ ៖លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញថ្លែងដោយដឹងនៅរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះថា៖ ម្ចាស់ រថយន្ត RANGE ROVER ពាក់ផ្លាកលេខ 2AF-7777 ឈ្មោះ យិន ហ្គិច ចូលបំភ្លឺនៅ កន្លែងសមត្ថកិច្ចតែមិនមែនជាអ្នកបង្កគ្រោះថ្នាក់ចរាចរបុកនិស្សិតស្រីស្លាប់នោះទេ ។
លោក សែម គន្ធា បន្តថា៖ ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីដោយពុំទាន់សម្រេច យ៉ាងណានៅឡើយទេ ។
សូមបញ្ជាក់ថា ប្រភពព័ត៌មានជាច្រើនបញ្ជាក់ថា៖ អត្តសញ្ញាណអ្នកបើកបរឡានរថយន្ត RANGE ROVER ពាក់ផ្លាកលេខ 2AF-7777 បុកនិស្សិតស្រីឆ្នាំទី៤ម្នាក់ស្លាប់យ៉ាងវេទនានោះ គឺជាកូនស្រីថៅកែសណ្ឋាគារប្រេមអិចប្រេសអង្គរ នៅខេត្តសៀមរាប ដែលមានឪពុកឈ្មោះយិន ហ្គិច ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ហើយនារីបង្កហេតុឈ្មោះ យិន ម៉ាណា ។
ប្រភព ព័ត៌មានដដែលបន្តថា៖ អ្នកបើកបរ មានកូនក្មេងពីរបីនាក់ប្រឡែងគ្នានិងបេីកបរ លឿនជាមូលហេតុ នៃការបង្កគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់នេះ ៕
ដោយ៖ ចេស្តា