ប៉ុន្មានឆ្នាំខាងមុខ ចិននិងឈប់ទិញផលិតផលកសិកម្មពីបរទេស

ចែករំលែក៖

ទោះបីចិនជាប្រទេសមាន ទឹកដីធំធេង និងពលរដ្ឋច្រើនជាងគេលើពិភពលោក ប៉ុន្តែវិស័យកសិកម្មរបស់ចិន មិនគ្រប់គ្រាន់បំពេញតម្រូវការប្រើប្រាស់របស់ពលរដ្ឋ ជាង​១៣០០លាននាក់​។ កត្តាដែលកង្វះស្បៀងអាហារកសិកម្មដោយសារតែចិន មិនមានបច្ចេកវិទ្យាទំនើប អូសទាញពលរដ្ឋប្រកបរបបកដិកម្មដោយជោគជ័យ​ ។

នៅពលេនះចិន​បានសម្រេច​ផលិត​ឧប្បករ​ទំនើបៗសម្រាប់បម្រើវិស័យកសិកម្ម ដាំដុះផលដំណាំនានា ។ នៅពេលនេះចិន បានផលិតយន្តហោះគ្មានមនុស្ស បើក «ឌ្រូន»​ ដើម្បីជួយដល់កសិករ​ងាយស្រួលក្នុងការ ធ្វើស្រែចំការបានឆាប់រហ័ស ទាន់សម័យ។ អនាគត់ អ្នកធ្វើស្រែចំការនៅចិន គឺជាអ្នកមាន មិនមានអ្នកក្រទៀតឡើយ ដូចដែលនៅក្នុងប្រទេសលោកខាងលិចជាដើម​។

កង្វះពលកម្ម ក្នុងវិស័យកសិកម្មនៅចិនគឺជាបញ្ហាប្រឈមមុខ​ដោយសារតែ​ក្រុមយុវជន​មួយចំនួនធំ​បានឡើងទៅកាន់ទីក្រុង ធ្វើការងា​ររកប្រាក់ចំណូលបានខ្ពស់ជាងនៅស្រុកស្រែចំការ។ ជាច្រើនឆ្នាំកន្លងមក​ចិន​តែងតែនាំចូលនៅអង្ករពីប្រទេសជិតខាង និងស្បៀងអាហាផ្សេងៗ។នៅពេលនេះចិនបានអភីវឌ្ឍន៍ទំនើបកម្មវិស័យកសិកម្ម ដើម្បីអូសទាញយុវជន​វិលត្រឡប់ទៅកាន់ស្រុកស្រែ ចំការវិញ។

នៅពេលនេះ ចិនបានប្រើប្រាស់​យន្តហោះគ្មានមនុស្សបើក «ឌ្រូន» ដើម្បីជួយដល់វិស័យកសិកម្ម​កាន់តែរីកចំរើន​។​ សារព័ត៌មាន​ South china morning post ​បានផ្សាយថា រដ្ឋាភិបាលមានគម្រោង អូសទាញពលករ យុវជន មានកម្លាំង មាំមួន ​ងាកទៅធ្វើពលកម្ម​ស្រែចំការវិញ ​​ដោយមានឧបករណ៍អេឡិចត្រូនិច្ចជួយ​។ យន្ត ហោះឌ្រូន​ ក៏ដូចជាគ្រឿងយន្តផ្សេងៗ បង្កើតឡើងសម្រាប់វិស័យកសិកម្មដូចជាបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប​។

ដើម្បីសម្រេចនៅគោលដៅទាំងនោះ ក្រុមយុវជន វ័យក្មេង ដែលមានសម្ថភាពខ្ពស់ ទើបអាច​ប្រើប្រាស់នៅបច្ចេក វិទ្យាកសិកម្មទាំងនោះបានដោយជោគជ័យ​។ នៅពេលខាងមុខតម្លៃពលកម្ម នៅស្រុកស្រែចំការ មានខ្ពស់ជាង ទាំងការងារនៅតាមរោងច័ក្រទៅទៀត​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print