ក្រុមហ៊ុន Cellcard ចែកចាយម៉ាស៊ីនភ្លើងចំនួន១គ្រឿង ក្នុង​មួយថ្ងៃ ដើម្បីជួយផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលកង្វះថាមពលអគ្គិសនីប្រើប្រាស់

ចែករំលែក៖

ក្រុមហ៊ុន Cellcard បាន​ប្រកាស​ថា​ខ្លួន​​នឹង​ធ្វើ​ការ​ផ្ដល់ជូនម៉ាស៊ីនភ្លើង​ចំនួន ៦០គ្រឿង​ទៅ​ដល់​អតិថិជនរបស់ខ្លួន ដែល​កំពុង​ជួប​បញ្ហាកង្វះថាមពល​អគ្គិសនីនៅទូទាំងប្រទេស​។​

​សេចក្តីប្រកាសនេះធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Cellcard ​នឹង​ធ្វើ​ការ​បញ្ចូល​រង្វាន់​នេះ​ទៅក្នុងចំណោម​​រង្វាន់ជាច្រើន​សន្ធឹកសន្ធាប់ផ្សេងទៀត​ នៅក្នុង​កម្មវិធីដែលទទួលបានការគាំទ្រដ៏ច្រើន​របស់ខ្លួនគឺ កម្មវិធី«បញ្ចូល​លុយ ហើយឈ្នះ ដែល​នឹង​ផ្តល់​រង្វាន់​ជា​រៀងរាល់​ថ្ងៃ​ដល់​អ្នក​ដែល​ធ្វើ​ការ​បញ្ចូល​ទឹក​ប្រាក់យ៉ាងតិច​​ 1ដុល្លារ ទៅក្នុង​គណនី។​

​លោក Ian Watson នាយកប្រតិបត្តិនៃក្រុមហ៊ុន​​ Cellcard ​បាន​និយាយ​ថា​ ជា​ធម្មតា​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ផ្តល់​រង្វាន់​ជា​ ទូរស័ព្ទ ម៉ូតូ ទិន្នន័យអ៊ីនធើណិត និង​នាទីបន្ថែមសម្រាប់តេ ប៉ុន្តែពួកយើង​ចង់​ផ្តល់​អ្វីដែល​​ជា​តម្រូវ​ការ​ចាំបាច់​ដូច​ជា​ ​ម៉ាស៊ីនភ្លើង​ទៅដល់​ក្រុម​គ្រួសារ​ដែល​កំពុង​រងផល​ប៉ះពាល់​​​ពីកង្វះ​ថាមពលអគ្គិសនី។​

លោក Watson ​មានប្រសាសន៍ថា​៖ «​ដោយ​សារ​តែ ការ​​ផ្គត់ផ្គង់​អគ្គិសនីនាពេល​បច្ចុប្បន្នមាន​ការខ្វះខាត ពួក​យើង​ដឹង​ថា​តម្រូវ​ការ​​ម៉ាស៊ីន​ភ្លើង​​​គឺពិត​ជា​មាន​ភាព​​ចាំបាច់ ហើយ​តម្លៃ​របស់​វា​ក៏មាន​ការ​កើន​ឡើងពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែរ»។​

លោកបន្តថា ៖«ម៉ាស៊ីន​ភ្លើង​ទាំង​នេះ​ នឹងជួយ​សម្រួល​​ដល់​​គ្រួសារដែល​រង​ផល​ប៉ះពាល់​ក្នុង​ការ​​បំពេញ​កិច្ចការ​ងារ​ដូចជា​​​បូមទឹក ផ្គត់​ផ្គង់អគ្គិសនីនៅ​ក្នុង​ផ្ទះ និង​​ការ​ប្រកបរបរផ្សេងៗជាដើម​»។​

លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ​ក្រុម​ហ៊ុន Cellcard ​ ក៏បាន​នឹង​កំពុង​ធ្វើ​ការ​​បន្ថែម​​ចំនួនម៉ាស៊ីនភ្លើងចល័ត​​​នៅ​តាម​តំបន់​ផ្គត់ផ្គត់​សេវា​ក៏ដូច​ជាតាមទីតាំងបង្គោលអង់តែន​ នៅ​តាម​បណ្តាខេត្ត​ជា​ដើម​។​

​លោក Watson បាន​និយាយ​ថា៖​ «៧០% នៃ​អង់តែនសេវា​របស់​ពួក​យើង ​គឺ​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ហើយ​ជាមួយ​នឹង​​ជំនួយបន្ថែម​ពី​ម៉ាស៊ីនភ្លើង​ អតិថិជន​របស់​ពួក​យើង​នឹង​នៅ​តែ​អាច​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​ប្រកប​ដោយ​គុណភាព​ និង​ប្រើ​បាស់​សេវាកម្មដែល​អាច​ជឿទុក​ចិត្ត​បាន​»។

លោកបានបន្ថែមថា ៖«អ៊ីនធើណេត Cellcard 4G LTE គឺជា​​បណ្តាញ​ទូរស័ព្ទ​ដែល​លឿន​បំផុត ​និងគួរជាទីទុកចិត្ត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ពួក​យើង​​នឹងនៅ​តែ​បន្ត​​ផ្តល់​ជូន​សេវា​កម្ម​របស់​ពួក​យើង​អោយ​បាន​ល្អ​ ទោះ​បី​ក្នុង​កាលៈទេសៈ​​ណាក៏ដោយ​រួម​ទាំង​បញ្ហាកង្វះ​អគ្គិសនីនេះ​ផង​ដែរ​»។

កម្មវិធី​បញ្ចូល​លុយហើយឈ្នះ​​ ​ដែល​មាន​ម៉ាស៊ីន​ភ្លើង​​ជា​រង្វាន់​ បន្ថែម​លើ​រង្វាន់​ផ្សេងៗទៀត​ នឹង​ចាប់ផ្ដើម​ដំណើរការ​រយៈពេល ៦០ថ្ងៃ​ ចាប់​ពីថ្ងៃទី២៧ ខែមីនា ដល់​ថ្ងៃទី២៥ ខែ​ឧសភា​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print