ក្រសួង​អភិវឌ្ឍន៍ជនបទ​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​(MOU)​ចំនួន​ពីរ​ជាមួយ​ ADB

ចែករំលែក៖

​ភ្នំពេញ​៖​ លោក សួស គង់ រដ្ឋលេខាធិការ តំណាង​ឲ្យ​លោក​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ បាន​ចូលរួម​ចុះហត្ថលេខា​លើ​ អនុស្សា​រណៈ​យោគយល់​គ្នា​ (MOU)​ ចំនួន​ពីរ​ (02)​ ជាមួយ​បណ្ឌិត​ Shihiru​ Date​ ប្រធាន​ក្រុម​បេសកកម្ម​ ADB​ បន្ទាប់​ពី​កិច្ចប្រជុំ​បូក​សរុប​ (Wrap-Up​ Meeting)​ ការងារ​ក្រុម​បេសកកម្ម​ធនាគារអភិវឌ្ឍន៍អាស៊ី​ ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ត្រូវ​បាន​បញ្ចប់​ ។​

1

MOU​ ទី​១÷​ ក្រុម​បេសកកម្ម​ បាន​ពិនិត្យ​ឃើញ​ជោគជ័យ​ជា​រួម​ដោយ​គ្មាន​ការ​ពន្យារពេល​ ក្នុង​ការ​អនុវត្ត​សមាស​ភាគ​នៃ​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​១​ (RRIP​ I)​ ចាប់ពី​ចុងឆ្នាំ​ ២០១០​ ដល់​ពាក់កណ្តាល​ឆ្នាំ​ ២០១៦​ ដោយ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​ DBST​ ចប់​ជា​ស្ថាពរ​ប្រកបដោយ​គុណភាព​ លើ​ខ្សែរ​ផ្លូវ​ប្រវែង​ ៥០៥.៤​ គម​ ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៨​ គឺ​ខេត្តកំពង់ចាម​ ត្បូងឃ្មុំ​ កំពង់ធំ​ សៀមរាប​ បាត់ដំបង​ ពោធិសាត់​ កំពង់ឆ្នាំង​ និង​កំ​ព​ង៉​ស្ពឺ ​។​

MOU​ ទី​២÷​ ក្រុម​បេសកកម្ម​ បាន​ពិនិត្យ​ឃើញ​វឌ្ឍន​ភាពល្អ​ប្រសើរ​ ក្នុង​ការ​អនុវត្ត​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​២​ (RRIP​ II)​ ដែល​បាន​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​ ២០១៥​ ដល់​ឆ្នាំ​ ២០២០​ ដោយ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​ DBST​ លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ដែល​មាន​ស្រាប់​ ប្រវែង​ ១.២០០​ គម​ ក្នុង​ខេត្ត​ចំនួន​ ១០​ គឺ​ខេត្ត​ កំពង់ចាម​ ត្បូងឃ្មុំ​ តាកែវ​ កំពង់ស្ពឺ​ កំពង់ឆ្នាំង​ ពោធិសាត់​ បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ និង​កំពង់ធំ​ ក្នុង​ថវិកា​សរុប​ចំនួន​ ១៩២.៧១​ លាន​ដុល្លារ​អា​មេ​រិ​ក ​។​

​សូម​បញ្ជាក់​ថា​ ឈ្មោះ​ស្ថាប័ន​ដែល​ផ្តល់​ហិរញ្ញប្បទាន​ សម្រាប់​ការ​អនុវត្ត​គម្រោង​ RRIP​ II​ នេះ​ គឺ​ ៖

1-​ រាជរដ្ឋាភិបាល​កម្ពុជា​ (​បដិភាគ​លើ​ពន្ធ​​និង​អាករ​)​ 17.79​ លាន​ដុល្លារ​

2-​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)54.00​ លាន​ដុល្លារ​

3-​ ធនាគារ​អហ​រ័​ណ​ នីហរ័ណ​កូរ៉េ​(KEXIM​ BANK)​ 41.00​ លាន​ដុល្លារ​

4-​ មូលនិធិ​អភិវឌ្ឍន៍​ណ័​រ​ឌី​ក​ (NDF)05.40​ លាន​ដុល្លារ​

5-​ រដ្ឋាភិបាល​អូស្ត្រាលី​ (AustralianGovernment)​ 18.52​ លាន​ដុល្លារ​

6-​ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​(AFD)​ 40.00​ លាន​ដុល្លារ​

7-​ មូលនិធិ​អាកាសធាតុ​ជា​យុទ្ធសាស្ត្រ​ (Strategic​ Climate​ Fund)16.00​ លាន​ដុល្លារ​

​សរុប​រួម​៖ 192.71​ លាន​ដុល្លារ​អាម​រិ​ក​ ៕​

2

3

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print