លំនៅ​ឋាន​ចំនួន​៧​ ត្រូវ​អគ្គីភ័យ​ឆេះអស់​ មុនរថយន្ត​ ពន្លត់​ជួយសង្គ្រោះ​ទៅដល់

ចែករំលែក៖

​ខេត្ត​កំពង់ចាម ៖​ ធ្វេសប្រហែលខ្វះការយកចិត្តទុកដាក់តែមួយភ្លែត​ទ្រព្យ​សម្បត្តិ​ត្រូវ​រលាយ​បាត់​សូន្យ​ នោះគឹអគ្គិ​ភ័យ​បានឆាបឆេះរាលដាលបង្ក​ អោយផ្ទះពលរដ្ឋចំនួន៧​ និងជាច្រេីនខ្នង ស្មើ០៧​ គ្រួសារ​បានឆេះអស់ទាំងស្រុង ។

នគរបាល​ផ្នែក​អគ្គិភ័យ​អោយដឹងថា​ ហេតុ​ការណ៍​ នេះកេីតឡេីង​ស្ថិតនៅឃុំ ​ពាមកោះស្នា ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម កាលពីវេលាម៉ោ​ងជិត៦ ព្រលប់ថ្ងៃពុធនេះ ។

នគរបាល​បញ្ជាក់ថា មូលហេតុនៃការឆា​បឆេះនេះ​បណ្ដាលមកពីផ្ទុះបំពង់ហ្គាស និងជា​​ការ​ធ្វេស​ប្រហែសរបស់ព​ល​រដ្ឋ ទើបបង្កអោយ​មានគ្រោះអគ្គីភ័យ​កើតឡើង ខណៈ​កម្លាំង​បានប្រេី​ប្រាស់​រថយន្តពន្លត់អគ្គីភ័យនៃអ​ធិការស្រុក រថយន្តពន្លត់​អគ្គីភ័យ​ស្នងការ និងប្រើប្រាស់ទឹកជាច្រេីនដើម្បី​សង្គ្រោះ និងទប់ស្កាត់អំណាច​ភ្លេីង​កុំអោយឆេះ​ រាលដាលដល់លំនៅឋានផ្សេងទៀត​ ប៉ុន្តែគួរ​ អោយសោកស្តាយ មុនរថយន្តទៅ​ដល់ភ្លេីងបានឆេះផ្ទះអស់ ៧ខ្នងទៅ​ហើយ ។ ចំពោះសម្ភារៈនិងទ្រព្យសម្បត្តិខូចខាតនៅមិនទាន់ធ្វើការវាយតម្លៃបាននោះទេ ។

តាមរបាយ​ការណ៍​អាជ្ញា​ធរមាន​សមត្ថកិច្ច​អោយដឹងថា​ លំនៅឋាន​ចំនួន​៧របស់ប្រជាពលរដ្ឋ​ដែល​ ត្រូវ​ភ្លើង​ឆេះ​មានម្ចាស់ឈ្មោះ​ ១-ឈ្មោះសេង.ផូ ផ្ទះទំហំ៧ម៉ែត្រ​គុណ​១២ម៉ែត្រ​ ធ្វើពីឈើប្រក់ក្បឿង​ ២-ឈ្មោះ​ អំ.យ៉ាត ផ្ទះទំហំ៧ម៉ែត្រ​គុណ​១២ម៉ែត្រ​ ធ្វើពីឈើប្រក់ក្បឿង​ ២-ឈ្មោះគ្រុយ.សៅ ផ្ទះទំហំ៦គុណ​៩ម៉ែត្រ​ ធ្វើពីឈើប្រក់ក្បឿង​ ៤-ឈ្មោះសយ.ផល ផ្ទះទំហំ៦.៥​ម៉ែត្រ​ គុណ​៩ម៉ែត្រ​ធ្វើពីឈើប្រក់ក្បឿង​ ៥-ឈ្មោះ​ស៊ីម.ណាក់ ផ្ទះទំហំ៥​ម៉ែត្រ​ គុណ​៩ម៉ែត្រ​ធ្វើ​ពីឈើ​ ប្រក់ដែក​ ៦-ឈ្មោះដា.ភាព ផ្ទះទំហំ៧​ម៉ែត្រ​គុណ​១៣ម៉ែត្រ​ ធ្វេីពីឈើប្រក់ក្បឿង​ និងទី៧-ឈ្មោះយីម.យ៉ុន ផ្ទះទំហំ៥​ម៉ែត្រ​គុណ​៧ម៉ែត្រ​ធ្វើពីឈើ ប្រក់ដែក​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print