អង្គការអាវកាសអាមេរិក ណាសា ប្រឈមនឹងបញ្ហាជាច្រើន ក្រោយពេលប្រធានាធិបតីអាមេរិកបញ្ជាឲ្យបញ្ជូនមនុស្សឡើងទៅកាន់ឋានព្រះចន្ទវិញមុនគម្រោងដល់ទៅ៤ឆ្នាំ ។ ទាំងនោះជាបញ្ហាប្រឈមមុខយ៉ាងខ្លាំងរបស់ អង្គកាអាវកាសមួយនេះ។
ការបញ្ជាយ៉ាងប្រញ៉ាប់ប្រញ៉ាលនេះ បានបង្ហាញយ៉ាងច្បាស់ថា អាមេរិកបារម្ភយ៉ាងខ្លាំង ពីការយឺតយ៉ាវ ដើរក្រោយប្រទេស ដែលជាដៃគូរប្រជេងរបស់ខ្លួននៅក្នុងបច្ចេកវិទ្យា អេឡិចត្រូនិក ក៏ដូចជា ការស្រាវជ្រាវដែនអាវកាស ឡើងទៅឋានព្រះចន្ទជាដើម។ រដ្ឋាភិបាលអាមេរិកយលឃើញថា កំពុងតែចាញ់ប្រទេសផ្សេងមួយជំហានទៅហើយ ។
នៅពេលនេះរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានសន្យាថានឹង បញ្ជូនមនុស្សឡើងទៅកាន់ឋានព្រះចន្ទជាថ្មី នៅឆ្នាំ២០២៤ គឺមុនគម្រោងកំណត់៤ឆ្នាំ។ពេលដំបូងNASA គ្រោង បញ្ជូនមនុស្សឡើងទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ២០២៨។ ការបញ្ជាឲ្យខាងលើបានបង្កផលលំបាកយ៉ាងខ្លាំង ដល់អង្គកាណាហ្សា ។
សារព័ត៌មាន The Mirror របស់អង់គ្លេស បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី៥ នៃក្រុមប្រឹក្សាអវកាសជាតិ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានបង្ហាញពីផែនការ របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនមនុស្សឱ្យវិលត្រឡប់ទៅឋានព្រះចន្ទ វិញត្រឹមឆ្នាំ២០២៤ខាងមុខនេះ ។លោកអនុប្រធានាធិបតីរូបនេះបាននិយាយទៀតថាអស់ រយៈពេលជិត៥០ឆ្នាំមកហើយ ចាប់តាំងពីមនុស្សបានទៅដល់ ឋានព្រះច័ន្ទចុងក្រោយ ប៉ុន្តែវានឹងមិនយូរទៀតនោះទេ យើងនឹងធ្វើដំណើរ ទៅទីនោះសាជាថ្មី។
លោក Pence បានបន្តថាសហរដ្ឋអាមេរិក ដែលជាអ្នកដំបូងគេ បានធ្វើដំណើរទៅដល់ឋានព្រះច័ន្ទ នៅសតវត្សរ៍ទី២០ ដូចគ្នាដែរអាមេរិកនឹងក្លាយជាប្រទេសដំបូង ដដែលដែលនឹងបញ្ជូន អវកាសយានិក ទៅឋានព្រះចន្ទនៅក្នុងសតវត្សរ៍ទី២១ ។
ទោះបីជាយ៉ាងណាក្តីកន្លងមកទីភ្នាក់ងារ អវកាសធ្លាប់បានបង្ហាញថា ខ្លួនគ្រោងនឹងបញ្ជូនមនុស្ស ទៅឋានព្រះច័ន្ទម្តងទៀត ឲ្យបាននៅត្រឹមឆ្នាំ២០២២ តាមរយៈការបញ្ជូនយានអាវកាស ដោយគ្មានមនុស្ស លក្ខណ្ឌសាក ល្បងក្នុងឆ្នាំ២០២០ ៕