សភាអង់គ្លេស​ច្រានចោល សំណើទាំង៨ចំណុកក្នុងការចាកចេញពីអឺរ៉ុប

ចែករំលែក៖

កាលពីថ្ងៃទី​២៧ ខែមីនា​  រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី​ Theresa May ​បានខិតខំ ជំរុញឲ្យសភា​អនុម័ត  ប៉ុន្តែគម្រោងទាំង អស់ត្រូវបានសភាច្រានចោល​ ។

ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី​ Theresa May ​បានសន្យាថា នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី​ក្រោយពេល ដំណើរការ​ ​ចាកចេញពីអឺរ៉ុប​(Brexit) បានបញ្ជប់ ។

កាលពីថ្ងៃទី​២៧ខែមីនា នៅក្នុងកិច្ចប្រជុំជាមួយ សមាជិកគណៈកម្មការកណ្តាលគណបក្ស ​លោកស្រី  Theresa May ​បានបញ្ជាក់ថា នឹងដាក់លិខិតសុំលាលែងចេញពីតំណែង ក្រោយ​ដំណើរការ Brexit ​បានបញ្ចប់ដោយ ជោគជ័យ ។

តាមការលើកឡើងរបស់​លោកស្រីនាយករដ្ឋមន្ត្រី​បង្ហាញឲ្យឃើញថា កិច្ចប្រជុំលើកទីពីរ​ជាមួយ សហគមន៍អឺរ៉ុប  ​អង់គ្លេសចាំបាច់ត្រូវតែមានសំណើរថ្មីនិងមេដឹកនាំថ្មី​ ។ លោកស្រី​ May ​បញ្ជាក់ថា នឹងមិនលូកដៃចូលក្នុងរឿងនេះឡើយ​។  លោកស្រីបញ្ជាក់នៅក្នុងកិច្ចប្រជុំថា​ « យើងចាំបាច់ត្រូវតែអនុវត្តន៍នៅសំណើរថ្មីស្តីពីកិច្ចព្រមព្រៀង និងអនុវត្តន៍​Brexit ​។

ពេលដំបូង Brexit បានកំណត់យកថ្ងៃ ទី​២៩ខែមីនា ប៉ុន្តែក្រោយមកនាយករដ្ឋមន្ត្រីអង់គ្លេសបានស្នើរ​អឺរ៉ុបឲ្យបន្ថយដល់ថ្ងៃទី​៣០ ខែមិថុនាវិញ ។

ប៉ុន្តែប្រសិនបើសភា អង់គ្លេសនៅតែច្រានចោល​កិច្ចព្រមព្រៀង​ Brexitនោះ​ អឺរ៉ុប នឹងអាចពន្យាពេលឲ្យភាគីអង់គ្លេសបានត្រឹមថ្ងៃទី​១២ខែមេសា​ប៉ុណ្ណោះ  ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print