ខេត្តស្វាយរៀង ៖ ក្មេងប្រុ សស្រី៣នាក់ ស្ថិតក្នុងជីវភាពគ្រួសារទីទ័លក្រ បានបបួលគ្នាជិះទូ ករាវរកគ្រុំ មានម្នាក់ ធ្លាក់ទឹកប្រតាយប្រតប់គ្នាជួយសង្គ្រោះ រហូតលង់ទឹកអស់អស់គ្នា កាលពីព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅព្រែកភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើ លដល់អ្នកភូមិនាំគ្នាជួយសង្គ្រោះលើកចេញពីក្នុងទឹ កព្រែក ធ្វើចលនា និងវម្រុងដឹកទៅកាន់មន្ទីពេទ្យ ប៉ុន្តែជា អកុសលឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចនគរបាលស្រុកបា នអោយដឹងថា ក្មេងប្រុសស្រីដែលសង្ស័យលង់ទឹ កស្លាប់មានឈ្មោះ ជុន ស្រីនាង អាយុ ១៤ឆ្នាំ ភេទស្រីជាសិស្សសាលាត្រូវជាបងឈ្ មោះ ជុន ស្រីនីត អាយុ ភេទស្រី១២ឆ្នាំ ជាសិស្សសាលា បឋមសិក្សាល្ងើន និងទី៣-ឈ្មោះ លី ធារ៉ា អាយុ១២ឆ្នាំ ភេទប្រុស ជាសិស្សសាលាបឋមសិក្សាល្ងើន ។ អ្នកទាំង៣នាក់ មានទីលំនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
អ្នកភូមិនិយាយរៀបរាប់ថា នៅមុនកើ តហេតុគេឃើញក្មេងប្រុសស្រី៣នាក់ បាននាំគ្នាមកលេងព្រែកដូ នស ដោយ ជិះទូកដើរលេងផង និងរាវរកគ្រំផង ។ បានប្រមាណជា១៥នាទី មិនដឹងយ៉ាងម៉េច ស្រាប់តែទូកផ្អៀ ងផ្អង បណ្តាលឲ្យលិច ខណៈក្មេងរងគ្រោះបានស្រែកឲ្យអ្នកភូមិជួយសង្គ្រោះលើកចេ ញពីក្នុងទឹកព្រែកដូនស ខ្លះធ្វើចលនា ដៃជើង និងបម្រុងនាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលឈ្លក់ទឹកស្លាប់បា ត់ទៅហើយ ។
គួរឲ្យសោកស្តាយណាស់ ដែលមិនអាចជួយសង្គ្រោះជីវិតក្មេងទាន់ពេល បានត្រឹមសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ ហេតុ និងប្រគល់សពជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីក្តុកក្តួលបំផុត ៕ ដោយ ៖ យឹមសុថាន