លោកត្រាំ បញ្ជាឲ្យឡើងទៅកាន់ឋានព្រះចន្ទ នៅមុនគម្រោងរបស់អង្គការណាសា

ចែករំលែក៖

អង្គការអាវកាសអាមេរិក ណាសា​​​ ប្រឈមនឹងបញ្ហាជាច្រើន  ក្រោយពេលប្រធានាធិបតីអាមេរិកបញ្ជាឲ្យបញ្ជូនមនុស្សឡើងទៅកាន់ឋានព្រះចន្ទវិញមុនគម្រោងដល់ទៅ​៤ឆ្នាំ ។ ទាំងនោះជាបញ្ហាប្រឈមមុខយ៉ាងខ្លាំងរបស់ អង្គកាអាវកាសមួយនេះ។

ការបញ្ជាយ៉ាងប្រញ៉ាប់ប្រញ៉ាលនេះ​ បានបង្ហាញយ៉ាងច្បាស់ថា អាមេរិកបារម្ភយ៉ាងខ្លាំង ពីការយឺតយ៉ាវ​ ដើរក្រោយ​ប្រទេស ដែលជាដៃគូរប្រជេងរបស់ខ្លួននៅក្នុងបច្ចេកវិទ្យា​ អេឡិចត្រូនិក  ក៏ដូចជា ការស្រាវជ្រាវដែន​អាវកាស​ ឡើងទៅឋានព្រះចន្ទជាដើម។ រដ្ឋាភិបាលអាមេរិកយលឃើញថា កំពុងតែចាញ់ប្រទេសផ្សេងមួយជំហានទៅហើយ ។

នៅពេលនេះរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានសន្យាថា​នឹង បញ្ជូនមនុស្សឡើងទៅកាន់​ឋានព្រះចន្ទជាថ្មី នៅឆ្នាំ​២០២៤  គឺមុនគម្រោងកំណត់​៤ឆ្នាំ​។ពេលដំបូង​NASA គ្រោង បញ្ជូនមនុស្សឡើងទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ​២០២៨។ ការបញ្ជាឲ្យខាងលើបានបង្កផលលំបាកយ៉ាងខ្លាំង ដល់អង្គកាណាហ្សា ។

សារព័ត៌មាន The Mirror របស់អង់គ្លេស បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី៥ នៃក្រុមប្រឹក្សាអវកាសជាតិ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានបង្ហាញពីផែនការ របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនមនុស្សឱ្យវិលត្រឡប់ទៅឋានព្រះចន្ទ វិញត្រឹមឆ្នាំ២០២៤ខាងមុខនេះ ។លោកអនុប្រធានាធិបតីរូបនេះបាននិយាយទៀតថាអស់ រយៈពេលជិត៥០ឆ្នាំមកហើយ ចាប់តាំងពីមនុស្សបានទៅដល់ ឋានព្រះច័ន្ទចុងក្រោយ ប៉ុន្តែ​វានឹងមិនយូរទៀតនោះទេ យើងនឹងធ្វើដំណើរ ទៅទីនោះសាជាថ្មី។

លោក Pence បានបន្តថាសហរដ្ឋអាមេរិក ដែលជាអ្នកដំបូងគេ បានធ្វើដំណើរទៅដល់ឋានព្រះច័ន្ទ នៅសតវត្សរ៍​ទី២០ ដូចគ្នាដែរអាមេរិកនឹងក្លាយជាប្រទេសដំបូង ដដែលដែលនឹងបញ្ជូន អវកាសយានិក ទៅឋានព្រះចន្ទនៅក្នុងសតវត្សរ៍ទី២១ ។

ទោះបីជាយ៉ាងណាក្តីកន្លងមកទីភ្នាក់ងារ អវកាសធ្លាប់បានបង្ហាញថា ខ្លួនគ្រោងនឹងបញ្ជូនមនុស្ស ទៅឋានព្រះច័ន្ទម្តងទៀត ឲ្យបាននៅត្រឹមឆ្នាំ២០២២ តាមរយៈការបញ្ជូនយានអាវកាស ដោយគ្មានមនុស្ស លក្ខណ្ឌសាក ល្បងក្នុងឆ្នាំ២០២០ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print