ចាប់ខ្លួន​ជនជាតិ​វៀតណាម​ជាង​១០​នាក់​ ដែល​លួច​ឆ្លង​ដែន​ស្នាក់​នៅ​ខុសច្បាប់​គ្មាន​លិខិត​ស្នាម

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​អន្ដោប្រវេសន៍​បាន​ត្រួតពិនិត្យ​ឃើញ​ និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ជាង​១០​នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​សាមគ្គី​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ ។​

11-12-201564931

​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍​និ​តិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​ លោក​ឧត្តមសេនីយ៍​ ទោ​ អ៊ុ​ក​ ហៃ​សីឡា​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​មានការ​ស្រាវជ្រាវ​មួយ​រយៈ​រួច​មក​ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​មានការ​សម្របសម្រួល​ ពី​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ តំណាង​អយ្យការ​សាលាដំបូង​ រាជធានី​ភ្នំពេញ​ បាន​ចុះ​ត្រួតពិនិត្យ​ និង​ឃាត់ខ្លួន​ជនជាតិ​ត​ណា​ម​ ១២​នាក់​ ក្នុង​នោះ​មាន​ស្រី​៤​នាក់​ ។​

​លោក​អ៊ុ​ក​ ហៃ​សីឡា​ បាន​បញ្ជាក់​ទៀត​ថា​ ជនជាតិ​វៀតណាម​ទាំងនេះ​ បាន​លួច​ឆ្លង​ដែន​ មក​ស្នាក់​នៅ​ និង​ប្រកប​របរ​រកស៊ី​ខុសច្បាប់​គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​ ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​សាកសួរ​និង​ត្រៀម​បណ្តេញចេញ​ទៅ​ស្រុក​កំណើត​វិញ​ ៕​

64935

64933

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print